មក​ស្គាល់​តារា​ខ្មែរ​​​កូន​កាត់​ឥណ្ឌា​ ៥​​ រូប​​កំពុង​ធ្វើ​ឲ្យ​កក្រើក​វិស័យ​សិល្បៈ​

  • 2018-02-18 03:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កន្លងមក​ទស្សនិកជន​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​​នោះ​ទេ​​ថា​តារា​សម្ដែង​​ប្រុស​-ស្រី​៥​រូប​កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​​បោះ​​សំឡេង​​ក្នុង​វិស័យ​​សិល្បៈ​​​ ជា​កូន​កាត់​សាសន៍​អ្វី​​? ទើប​បាន​ជា​ពួក​គេ​មាន​រូប​រាង​ស្រស់​ស្អាត​​​ និង​សង្ហា​គួរ​ឲ្យ​ទាក់​ទាញ​ដូច្នេះ​។

​​​១/​ តារា​សម្ដែង​ស្រី​​រូប​ស្រស់​​សោភា​កំពុង​តែ​លេច​ធ្លោ​ខ្លាំង​ក្នុង​ខ្សែភាពយន្ត​ភាគ​ និង​ខ្នាត​ធំ​ អ្នកនាង ប៊ីរីយា ជា​កូន​កាត់​​ខ្មែរ​ឥណ្ឌា​ ជាប់​សាច់​ឈាម​ខាង​ឪពុក​។

២/ តារា​សម្ដែង​សិច​ស៊ី​ដើម​ទ្រូង​មិន​ចាញ់​ស្រី​អឺរ៉ុប​កញ្ញា ដេនី ក្វាន់ មាន​លោក​ឪពុក​ជា​កូន​កាត់​សាសន៍​ឥណ្ឌា​​ ហេតុ​ដូច្នេះ​ហើយ​ទើប​​សាច់​ញាតិ​បង​ប្អូន​​របស់​ នាង មាន​មុខ​មាត់​ និង​រូប​រាង​ស្រដៀង​ជាតិ​សាសន៍​ដទៃ​​។​

៣/ ​ស្រី​ស្អាត​ ម៉ូ​ក​តា​ ​ម៉ា​ត​ថា​ណា ​​ជា​កូន​កាត់​ឥណ្ឌា​ នាង​ទើប​តែ​លេច​មុខ​​ក្នុង​វិស័យ​សិល្បៈ​​ជាង​ ២ ឆ្នាំ​ប៉ុណ្ណោះ​តែ​តម្លៃ​ខ្លួន​វិញ​​មិន​ចាញ់​តារា​ល្បី​ៗ​ប៉ុន្មាន​ឡើយ​ថត​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ចន្លោះ​ពី​ ៤០០ ទៅ​៥០០ ដុល្លារ​អាមេរិក​។ នាង​ មាន​ឪពុក​ជា​​​កូន​កាត់​ឥណ្ឌា​​ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​តាម​រយៈ​ការ​ប្រឡង​ស្រី​ស្រស់​ប្រុស​ស្អាត​នៅ​ទូរទស្សន៍​ My Tv ក្នុង​ឆ្នាំ​ ២០១៦ ។

៤/ តារា​សម្ដែង​ប្រុស​​លេង​ស្ទីល​ពុកមាត់​និង​ពុក​ចង្កា​​​លោក គីមសាន បាន​ឲ្យ​ដឹង​ថា​ ​ខ្លួន​មាន​ឪពុក​ជា​កូន​កាត់​សាសន៍​ឥណ្ឌា​ ​ទើប​លោក​មាន​ទម្រង់​​មុខ​ដូច​សាសន៍​គេ​ដូច្នេះ​។

៥/ ចំណែក​ឯ​តារា​​​បង្ហាញ​ម៉ូដ​ និង​សម្ដែង​​​​កំពុង​តែ​មាន​ទីផ្សារ​សិល្បៈ​​​​​ក្រោយ​ពី​ជម្នះ​​គំនាប​គ្រួសារ​ លី ឧត្ដម  វិញ​​ជា​កូន​កាត់​ខ្មែរ​ឥណ្ឌា​ ព្រោះ​​លោក​មាន​ឪពុក​ជា​ជន​ជាតិ​ឥណ្ឌា​៕​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន