ជ័យជម្នះ Man Utd យប់​មិញ បង្កប់​រឿងរ៉ាវ​ប្លែកៗ​ច្រើន​

  • 2018-02-18 06:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Man Utd បាន​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​ហើយ​បន្ទាប់​ពី Lukaku ស៊ុត​បញ្ចូល​២​គ្រាប់​យក​ឈ្នះ​ Huddersfield Town យប់​មិញ​ក្នុង​ទឹក​ដី។

ទន្ទឹម​នឹង​ជ័យជម្នះ​នេះ គេ​ក៏​សង្កេត​ឃើញ​ថា​មាន​សកម្មភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​នានា​នៅ​ក្នុង​បរិវេណ​ទីលាន៖

១ Alexis Sanchez អបអរ​ជាមួយ​អ្នក​គាំ​ទ្រ​វ័យក្មេង

បន្ទាប់​ពី Lukaku ស៊ុត​គ្រាប់​ទី២​ឲ្យ​បិសាច​ក្រហម ក្រុម​អ្នកគាំទ្រ​ក្មេងៗ​ជា​ច្រើន​រត់​ទៅ​អបអរ​ជាមួយ វីរបុរស​របស់​ពួកគេ។ អ្នកគាំទ្រ​ក្មេង​ម្នាក់​ បាន​រត់​ទៅ​កាន់ Sanchez ហើយ​លោត​ឡើង​​អោប​ក hero របស់​គេ ហើយ​​អតីត​កីឡាករ​​ក្រុមកាំភ្លើង​ធំ បាន​ពរ​ក្មេង​តូច​នោះ​ដើរ​ក្នុង​ទីលាន​ដើម្បី​អបអរ​មួយ​ភ្លែត​ទៀត​មុន​នឹង​ដាក់​គេ​ចុះ។

២ កាមេរ៉ា​​ចាប់​សកម្មភាព​របស់​អ្នក​អត្ថាធិប្បាយ​កំពុង​ថត selfie

​​Robbie Savage ជា​អតីត​កីឡាករ​សញ្ជាតិ​​វែល និង អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​ឲ្យ BT Sports ដោយ​មិន​បាន​ចាប់​អារម្មណ៍ លោក​នៅ​ផ្អៀងផ្អង​ថត​ selfie ហើយ​កាមេរ៉ា​នៅ​តាម​ចាប់​រូបភាព​លោក​រហូត​ដល់​លោក​ភ្ញាក់​ខ្លួន​ឃើញ​រូប​ខ្លួន​ឯង​ក្នុង​កាមេរ៉ា។ Savage អស់​សំណើច​ពេក​ក៏​ដើរ​​ទៅ​កាន់​សហការី Jake Humphrey និង Paul Scholes។

៣ Sir Alex Ferguson ពី​គ្រូ​បង្វឹក​ក្លាយ​ជា fan Man Utd

លោក Sir Alex Ferguson តែង​ទៅ​មើល​ការ​ប្រកួត​របស់ Man Utd ឲ្យ​តែ​ជា​ប្រកួត​នៅ​ក្នុង​ទឹក​ដី ប៉ុន្តែ​គេ​កម្រ​ឃើញ​អតីត​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ទៅ​មើល​ការ​ប្រកួត​ក្រៅ​ទឹក​ដី​ណាស់។

៤ Jose Mourinho និង Lukaku សន្ទនាសម្ងាត់

មុន​ពេល​ការ​ប្រកួត​ឈាន​ចូល​ដល់​តង់​ទី២ Mourinho បាន​ហៅ Lukaka ឲ្យ​ទៅ​អង្គុយ​ជិត​លោក។ អ្នក​ទាំង២​ចាប់​ផ្តើម​និយាយ​គ្នា​ដោយ​ប្រុងប្រយ័ត្ន យក​ដៃ​ខ្ទប់​មាត់​ ដូច​ខ្លាច​គេ​លឺ​ថា​ពួក​លោក​និយាយ​អី។ Dailymail ជឿ​ថា​គ្រូបង្វឹកព័រទុយហ្គាល់រូបនេះបានប្រាប់ទៅ Lukaku ថា​ត្រូវ​តែ​ព្យាយាម​រត់​ពី​ក្រោយ​ខ្សែ​ការពារ Huddersfield Town ដូច​ស៊ុត​គ្រាប់​បាល់​ទី​១​អីចឹង។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត