ថ្ងៃចូលបម្រើទ័ពចេញជាផ្លូវការហើយ Taeyang គិតម៉េចមុនឡើងជ្រញ់?
- 2018-02-19 01:35:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃចូលបម្រើទ័ពចេញជាផ្លូវការហើយ Taeyang គិតម៉េចមុនឡើងជ្រញ់?
ចន្លោះមិនឃើញ
បន្ទាប់ពីបានជ្រាបពីថ្ងៃចូលបម្រើកងទ័ពរបស់ G-Dragon ពេលនេះថ្ងៃបរិច្ឆេទរបស់ Taeyang ក៏ត្រូវបានប្រកាសម្ដង គឺចំថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨។
តារាប្រុសក្រុម BIGBANG ទាំង ២ នឹងត្រូវចូលបម្រើកងទ័ពនាពេលឆាប់ៗខាងមុខនេះ ក៏ដូចជាត្រូវលាអ្នកគាំទ្រទាំងអស់រយៈពេលជាង ២ឆ្នាំសិន។ ប៉ុន្តែមុនឃ្លាត ពួកគេក៏បានរម្លឹកអ្នកគាំទ្រទាំងអស់ថាពួកគេនឹងនៅតែរក្សាក្ដីស្រឡាញ់ និងចងចាំជានិច្ចនូវអនុស្សាវរីយ៍ទាំងអស់ ហើយមិនយូរប៉ុន្មានខ្លួននឹងមកជួបអ្នកគាំទ្រជាថ្មី។
ចំណែកតារាប្រុសដែលទើបរៀបការប្រពន្ធហើយថ្មីថ្មោង Taeyang ក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរ តាមរយៈកម្មវិធី "Double Life” របស់ទូរទស្សន៍ tvN។ លោកនិយាយថា លោកនឹងធ្វើខ្លួនជាមនុស្សប្រុសម្នាក់ដែលចាស់ទុំជាងមុន អំឡុងពេលចូលបម្រើក្នុងជួរទាហាន។
បន្ថែមពីលើនេះ Taeyang បញ្ជាក់ទៀតថា រាល់អារម្មណ៍ និងអ្វីដែលប្រែប្រួលនោះ នឹងមានក្នុងបទចម្រៀង ក៏ដូចជារាល់ការសម្ដែងរបស់លោកនាពេលខាងមុខ៕