មុខងារទាំងប្រាំលើ Window 11 អ្នកប្រើថ្មីថ្មោងគួរសាកល្បង នឹងប្លែកអារម្មណ៍មិនខាន

  • 2022-01-04 06:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Window 11 ទើបដាក់ឱ្យប្រើជាផ្លូវការអំឡុងត្រីមាសទី៤ កាលពីឆ្នាំ២០២០ បើសិនអ្នកទើបបានប្រើប្រព័ន្ធប្រតិបត្តិការថ្មីនេះ កុំភ្លេចសាកល្បងចូលទៅប្រើមុខងារថ្មីទាំង ៥ នៅខាងក្រោមនេះ។

១. មុខងារ Settings ត្រូវបានអាប់ឌែតឱ្យប្លែកភ្នែកជាមុន ប្រើ icon menu នៅខាងឆ្វេងស្រួលចេញចូលមុខងារ និងមានចលនាប៉ះបញ្ជាររអិលជាង Window 10 ផងដែរ។

២. មាន Themes និង Wallpapers ថ្មីៗ ផ្ដល់ជម្រើសបង្ហាញផ្ទៃប្រើប្រាស់បែបស្រាល ឬ Dark mode។ អ្នកអាចចូលប្រើប្រាស់មុខងារនេះតាម Settings > Personalization > Themes។

៣. Quick Settings Menu ជាបណ្ដុំកំណត់ Wireless សំឡេង ថាមពលថ្ម មកនៅកន្លែងតែមួយ ងាយស្រួលបញ្ជារជាងមុន។

៤. Window Snap Controls សម្រាប់កំណត់ទ្រង់ទ្រាយកម្មវិធីនីមួយៗ ជាមួយជម្រើសច្រើនជាងមុន ដោយគ្រាន់តែយក Mouse ដាក់គងលើប៊ូតុង Maximize មានរាងការ៉េ និងជ្រើសរើសជាការស្រេច។

៥. Widgets Menu បង្រួមមកប្រើក្នុងកម្មវិធីតែមួយ មានទីតាំងនៅ Taskbar ដែលលោកអ្នកអាចមើលដំណឹងអាកាសធាតុ តម្លៃភាគហ៊ុន និងព័ត៌មានផ្សេងទៀតបានផងដែរ៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល