មានលុយ​ត្រឹម ៤ ម៉ឺនដុល្លារ អាច​គិតគូរ​ឡាន​បើកបរ​ស្វ័យប្រវត្តិ Nissan​ បាន

  • 2018-02-20 03:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ផលិត​ឡាន​របស់​ជប៉ុន​ ​បាន​ចាប់​ផ្ដើម​ចេញ​លក់​នូវ​រថយន្ត​មាន​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ទីផ្សារ​ចក្រភពអង់គ្លេស​ដែល​មាន​ម៉ូដែល​ ​Qashqai​ ​អម​នឹង​តម្លៃ​ប្រមាណ​ ​៤៤ ០០០​ ​ដុល្លារ

Qashqai​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ ​ចំណុះ​ ​១,៦​ ​លីត្រ​ ​កម្លាំង​ ​១២៨​ ​សេះ​ ​និង​ប្រើប្រាស់​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៧​ ​វគ្គ។ ចំពោះ​បច្ចេកវិទ្យា​សំខាន់​របស់​ ​Qashqai​ ​គឺ​មាន​មុខងារ​ឲ្យ​រថយន្ត​រត់​ក្នុង​គន្លង​បាន​ត្រឹម​ត្រូវ​ ​ប្រព័ន្ធ​រក្សា​លំនឹង​ចង្កូត​ ​និង​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ក្នុង​ល្បឿន​លឿន​ដោយ​មុខងារ​ ​ProPilot។

Nissan Qashqai​ ​ផលិត​ចែក​ចេញ​ជា​ច្រើន​ជម្រើស​ ​អាស្រ័យ​តាម​តម្រូវ​ការ​ ​និង​តម្លៃ​ ​ដែល​មាន​ចាប់​ពី​ ​៤​ ​ម៉ឺន​ដុល្លារ​សម្រាប់​ម៉ូដែល​ ​Base Version Qashqai Tekna​ ​ប៉ុង​មួយ​ ​និង​ម៉ូដែល​ ​Pilot One Edition SV​ ​មាន​បច្ចេកវិទ្យា​បើក​ស្វ័យប្រវត្តិ​តម្លៃ​ ​៤៤ ០០០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម