ក្រុមហ៊ុន​ជប៉ុន​មួយ​ក្ស័យ​ធន ​ម៉ាក​ឡាន​ជាង​ ​១០​ ត្រៀម​​សង​គេ​ ​១៣០​ ​លាន​ដុល្លារ

  • 2018-02-19 07:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឡាន​ប្រមាណ​ ​១៣​ ​ដែល​មាន​ដូចជា​ ​Honda, General Motor, Ford, Toyota​ ​និង​ ​Volkswagen​ ​ជា​ដើម​ ​នឹង​ចំណាយ​ប្រមាណ​ ​១៣០​ ​លាន​ដុល្លារ​ ដើម្បី​ផ្ដល់​បន្ថែម​ទៅ​អតិថិជន​ដែល​រង​គ្រោះ​ព្រោះ​បញ្ហា​ពោង​សុវត្ថិភាព។

មូលហេតុ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ឡាន​ទាំង​នោះ​ចាយ​លុយ​សម្រាប់​សង​ដល់​អតិថិជន​ ​ក៏​ព្រោះ​តែ​អ្នក​ផ្គត់ផ្គង់​ពោង​សុវត្ថិភាព​របស់​ពួក​គេ​មាន​មូលដ្ឋាន​ធំ​ក្នុង​ប្រទេស​ជប៉ុន​ ​Takata​ ​មិន​មាន​លទ្ធភាព​សង​ ទោះ​ជា​ត្រូវ​លក់​ក្រុមហ៊ុន​ ​និង​ប្រកាស​ក្ស័យ​ធន។

ពោង​សុវត្ថិភាព​របស់​ ​Takata​ ​បាន​បង្ក​គ្រោះ​ថ្នាក់​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់​ ​ដូច​ជា​មិន​លោទ​ចេញ​មក​ពេល​រថយន្ត​ជួប​ឧបទ្ទវហេតុ​ ​ហើយ​ខ្លះ​លោទ​មក​ក្រៅ​ប៉ុន្តែ​ខ្ទាត​អំបែង​ត្រូវ​មុខ​អ្នក​ប្រើប្រាស់៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ