Messi ស៊ុត១គ្រាប់បំបែកកំណត់ត្រាខ្លួនឯង និងជួយ Barca ស្មើ Chelsea

  • 2018-02-20 23:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បានស្មើគ្នា ១ ទល់នឹង១ ជាមួយ Chelsea ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយជើងទីមួយនៅទឹកដីអង់គ្លេស។

ជំនួបនៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញនៅវគ្គទីមួយម្ចាស់ផ្ទះមានឱកាសលេងមុខទី Barca ច្រើនពិសេសការស៊ុតរបស់ Hazard និងបាល់បុកបង្គោលទី២លើករបស់ខ្សែបម្រើ Willian da Silva តែមិនអាចបំប៉ោងសំណាញ់ទីក្រុមខ្លាំងមកពីអេស្ប៉ាញបាន។

យ៉ាងណានៅវគ្គទីពីរនាទី៦២ Willian ស៊ុតពីដំបូលទូកបញ្ចូលទីបានសម្រេចឲ្យ Chelsea នាំមុខ ១ទល់នឹង០។ លុះនាទី ៧៥ Lionel Messi បានស៊ុត១ជើងតាមស្មើឲ្យ Barca បានវិញ ធ្វើឲ្យក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។

នេះគឺជាការបំបែកកំណត់ត្រាខ្លួនឯង របស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនព្រោះ៨ប្រកួតកន្លងមក Messi មិនដែលស៊ុតបញ្ចូលទី Chelsea បានទេ៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី