ប្រភពនាំចេញចង្រិតធំជាងគេ​មួយកន្លែង ផ្ដើមចេញពី​កសិដ្ឋានមួយ​នៅ​ខេត្តតាកែវ

  • 2018-02-21 03:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីបង្កងទឹកសាប និង ពងទាកូនឆ្ងាញ់ ខេត្តតាកែវ​ ក៏ល្បីល្បាញ​ខ្លាំងដែរ នោះកន្លែង​ចិញ្ចឹមចង្រិត​ដ៏ធំ នាំចេញ​ស្ទើរ​គ្រប់ខេត្ត​-រាជធានី។ ខាងក្រោម​នេះ គឺជា​ការ​ចែករំលែក​បទពិសោធន៍​ នៃ​ការ​ចិញ្ចឹម​ចង្រិត​ របស់​លោក ញឿក ភារម្យ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមចង្រិត​ នៅភូមិ​ត្រពាំង​ឬស្សី ឃុំ​បារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ។

 

  1. លោក ញឿក ភារម្យ អាយុ​២៨ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ នៅ​ភូមិ​ត្រពាំង​ប្ញស្សី ឃុំ​បារាយណ៍ ស្រុក​ដូនកែវ ខេត្ត​តាកែវ​។ យុវជន​រូប​នេះ​ ចាប់​ផ្តើម​ចិញ្ចឹម​ចង្រិត នៅ​ឆ្នាំ ២០១១ បន្ទាប់​ពី​លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​វិធី​សាស្ត្រ​ចិញ្ចឹម​សត្វ​ប្រភេទ​នេះ​តាម​យូធូប​ និង​មើល​ឃើញ​ពី​សក្តា​នុពល​នៃ​ទី​ផ្សារ​ចង្រិត​នៅ​កម្ពុជា​។ នៅ​ក្នុង​រូប​នេះ លោក​ភារម្យ កំពុង​កាន់​ថាស​ដាក់​ចំណី​ចង្រិត​ នៅ​ក្នុង​រោង​ចិញ្ចឹម​​ក្បែរ​ផ្ទះ​។

  2. លោក ញឿក ភារម្យ កំពុង​រៀប​ចំ​សម្បុក​ចង្រិត ដាក់​ក្នុង​អាង​ចិញ្ចឹម​។ ​អាង​ស៊ីម៉ង់តិ៍​សម្រាប់​ចិញ្ចឹម​ចង្រិត​នេះ មាន​ទទឹង​២ ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ ​កម្ពស់​៨​តឹក​។ ឯ​សម្បុក​ចង្រិត​វិញ គេ​អាច​ធ្វើ​ពី​ស្លឹក​ប្ញស្សី កាក​អំពៅ បាវ​ក្រចៅ ឬ​ ប្រអប់​ពង​មាន់​ពង​ទា​ធ្វើ​ពី​ក្រដាស​។

  3. កូន​ចង្រិត​តូច​ៗ ដែល​ទើប​នឹង​ញាស់​ចេញ​ពី​ពង នាំ​គ្នា​តោង​សម្បុក​ដែល​ធ្វើពី​ប្រអប់​ពង​មាន់​ពង​ទា។ ចង្រិត​តូចៗ​នេះ គឺ​ជា​កូន​ពូជ​ ដែលគេយក​ទៅ​ចិញ្ចឹម​នៅ​ក្នុង​អាង​ដែល​បាន​រៀប​ចំ​រួច​ជា​ស្រេច​  តាំង​ពី​ពួក​វា​នៅ​ជា​ពង​មក​ម៉្លេះ​។​  

  4. លោក ញឿក ភារម្យ កំពុង​ដាក់​ចំណី​ឱ្យ​ចង្រិត​ស៊ី។ ការ​ដាក់​ចំណី​នេះ​ ធ្វើ​ឡើង​មួយ​ថ្ងៃ​២​ដង គឺ​ពេល​ព្រឹក និង ពេល​ល្ងាច។ ប៉ុន្តែ​ទឹក​សម្រាប់​ចង្រិត​ផឹក​ ត្រូវ​មាន​ពេញ​មួយ​ថ្ងៃ។  គេ​អាច​ចាប់​ចង្រិត​លក់​បាន បន្ទាប់​ពី​ចិញ្ចឹម​វា​អស់​រយៈ​ពេល ៤៥​ថ្ងៃ​។

  5. ក្រៅ​ពី​ការ​លក់​ចង្រិត​រស់ ពង​ចង្រិត​សម្រាប់​ធ្វើ​ពូជ  លោក ញឿក ភារម្យ មាន​លក់​ចង្រិត​បំពង ហើយ​មាន​គម្រោង​ផលិត​ម្សៅ​ចង្រិត​ នាំ​ចេញ​ទៅ​លក់​នៅ​បរទេស​ផង​ដែរ​៕    

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទពេញនិយម