ធ្លាប់តែជិះលើដីថាសប្បាយ តែបើបានជិះកង់លើអាកាសធានាស្រៀវស្រើបខ្លាំង

  • 2018-02-21 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ ល្បែង​កម្សាន្តថ្មី​កំពុង​ល្បី​ខ្លាំងនៅ​ទឹក​ដី​ខេត្ត​សៀមរាប​ ដែល​គេ​ស្គាល់​ថា ZIP BIKE ឬ ​ជិះ​កង់​លើ​អាកាស។ កន្លង​មក ​ការ​ជិះ​ទោង​លើ​ខ្សែរ៉ត​ ធ្លាប់​មាន​រួចមក​ហើយ​នៅ​កម្ពុជា​ ឥឡូវ​មាន​ទេសចរ​អាចជិះ​​លើ​ខ្សែរ៉ត​ ដូចនៅ​ប្រទេស​ឯទៀត​ផងដែរ​។

​ ថ្មីៗនេះ ​​ទេសចរ​ជិត​ឆ្ងាយ ​បាន​សម្រុក​ទៅលេង​រមណីយដ្ឋាន​ត្រាវ​កុដ្ឋ​ ស្ថិត​នៅ​ឃុំ​បល្ល័ង្ក ស្រុក ​ប្រាសាទ​បាគង​ ខេត្តសៀមរាប ដែល​ទើប​ដំណើរ​ការ ​ជិះកង់​លើ​ខ្សែរ៉ត​ មាន​កំពស់​រហូត​ដល់​ទៅ​ ១៥ម៉ែត្រ​ពីដី​។ តាម​ការ​រៀបរាប់​របស់អ្នក​ដំណើរ​ម្នាក់​ឲ្យដឹង​ថា ទេសចរ​​ជិះ​ទោង​ខ្សែរ៉ត​ តម្លៃ ៥ដុល្លារ ក្នុងម្នាក់​ ហើយជិះបាន ២ដង។ ដោយ​ឡែក​ជិះកង់លើ​ខ្សែរ៉ត​ម្នាក់គឺ ៨ដុល្លារ៕​

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាពផ្ដល់ឲ្យ