ធ្លាយ​ចំនួន​ទ្រព្យសម្បត្តិ​​របស់ Messi ច្រើន​​​ហួស​ការ​ស្មាន

  • 2018-02-21 04:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messiត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ជោគជ័យ​ក្នុង​ប្រវត្តិសាស្ត្រ និង​មាន​បច្ចេកទេស​​លេង​បាល់​ខុស​ពី​កីឡាករ​ដទៃ។ ដោយ​សារ​តែ​​មាន​ទេពកោសល្យ​បាល់ទាត់​ពី​កំណើត​បាន​ធ្វើ​ឲ្យ​កីឡាករ​អាហ្សង់ទីន​រូប​នេះ​ក្លាយ​ជា​សេដ្ឋី​បាល់ទាត់ ទាំង​មិន​ដែល​ស្រមៃ។​ ចុះ​​ Messi មាន​ចំនួន​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ទៅ?​

យោតាម​គេហទំព័រ Celebrity Net Worth បង្ហាញ​បញ្ចេញ​ចំនួន​ទ្រព្យសម្បត្តិ​របស់ Messi មាន​​ប្រមាណ​៣៤០​លាន​ដុល្លារ។ សម្រាប់​ប្រាក់បៀវត្សរ៍​បច្ចុប្បន្ន​​ពី​បាល់ទាត់​កីឡាករ​វ័យ​៣០​​ទទួល​បាន​៤៤,៦៨​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ។​ តើ​ចំណូល​របស់​កីឡាករ​ជំនាញ​ជើង​ឆ្វេង​នេះ​បាន​ពី​ណា​ខ្លះ​?

ប្រភព​ចំណូល​របស់​ម្ចាស់​ពាន​ Ballon d'Or បាន​ពី​វិស័យ​បាល់ទាត់​ពី​ក្លឹប Barcelona។ ក្រៅ​ពី​ចំណូល​ពី​​ប្រភព​ចំណូល​​ដ៏​ធំ​ពី​បាល់ទាត់ Messi ក៏​ទទួល​បាន​កម្រៃ​ពី​ខាង​ក្រៅ​ពី​ការ​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​​ឧបត្ថម្ភ (Sponsorship) ដូចជា​Adidas, Pepsi, Dolce & Gabbana និង Air Europa ជា​ដើម។ Messi ក៏​ជា​អ្នក​ជំនួញ​រក​ស៊ី​លើ​អចលទ្រព្យ​នៅ​ប្រទេស​អាហ្សង់ទីន​ទៀត​ផង។

យ៉ាង​នេះ​ក្ដី​តាម​ស្ថិតិ​ឆ្នាំ​២០១៧ Messi ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​រក​បាន​​៨០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​លេខ​១​បាន​ទៅ​ Ronaldo រក​បាន​៩៣​​លាន​ដុល្លារ និង Neymar លេខ​៣​រក​បាន​៣៧​​លាន​ដុល្លារ៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី