ជឿអត់? តាំងពីកើតមក តារាថៃ​ ៥រូបនេះមិនដែល​ស្គាល់​ជាតិ​ស្នេហានឹងគេទេ

  • 2018-02-22 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជោគជ័យ​ក្នុង​អាជីព​ការងារ ប៉ុន្តែ​អ្នកខ្លះ​រស់​នៅ​ក្នុង​សភាព​ឯកា​បំផុត​ ព្រោះ​គ្មាន​គូស្នេហ៍នឹងគេ។ ជីវិត​នៅ​ទំនេរ​ម្នាក់​ឯង​ ថ្វី​ត្បិត​កណ្ដោចកណ្ដែង​បន្តិច​មែន​ ប៉ុន្តែ​អាច​និយាយ​បាន​ថា​ ម្នាក់ៗ​អាច​មាន​ពេល​សម្រាប់​ខ្លួន​ឯង​ច្រើន​ បើ​ទោះ​ពេល​ខ្លះ​សោះ​កក្រោះ​ក៏​ដោយ៕

១. តារាចម្រៀង​ Gam Wichayanee

Gam បាន​និយាយ​ថា​ នាង​មិន​ដែល​មាន​មិត្ត​ប្រុស​ម្ដង​ណា​ឡើយ​ តាំង​ពី​ក្មេង​ មក​ទល់​បច្ចុប្បន្ន។

២. តារា​សម្ដែង​ Kik Mayurin

នាង​តែង​តែង​ដើរ​តួ​ជា​តួ​ចិត្ត​អាក្រក់​ក្នុង​រឿង​ ប៉ុន្តែ​នៅ​ក្រៅ​ឆាក​វិញ​ នាង​គឺ​ជា​មនុស្ស​ស្រី​គួរ​ម្នាក់។ Kik ចូលចិត្ត​រៀន​ធម៌​ និង​តែង​ធ្វើ​អំពើ​ល្អ​ជានិច្ច​ ជាមួយ​គ្នា​នោះ​នាង​ក៏​មិន​ដែល​រវីរវល់​នឹង​រឿង​ស្នេហា​ដែរ។

៣. តារា​សម្ដែង​ Oranate D. Caballes

បើ​ទោះ​នាង​មាន​សម្រស់​ស្អាត​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ នាង​មិន​ដែល​គូស្នេហ៍​ម្ដង​នោះ​ឡើយ។

៤. Dj Nui

មិន​ខុស​ពី​តារា​ស្រី​ដទៃ​ទៀត​ទេ សម្រាប់​ Dj Nui វិញ​ក៏​មិន​ដែល​មាន​ស្នេហា​នឹង​គេ​ដែរ។

៥. តារាសម្ដែង​ Cheer Tikhampohn

កន្លង​មក​តារា​ស្រី​រូប​នេះ​ធ្លាប់​មាន​ព័ត៌មាន​ស្នេហា​ជាមួយ​តារា​ប្រុស​ជា​ច្រើន​ ប៉ុន្តែ​ជាក់ស្ដែង​នាង​មិនដែល​មាន​ស្នេហា​ម្ដង​ណា​ឡើយ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី