Firmino រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​រឿង​រើសអើង​ពូជ​សាសន៍

  • 2018-02-22 02:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roberto Firmino នឹង​មិន​រង​ការ​​ពិន័យ​អ្វី​ទេ​ពី​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ក្រោយ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​ជាមួយ​ Holgate ក្នុង​ការ​ប្រកួត​ដែល​ Liverpool យក​ឈ្នះ​ Everton ២-១ នៅ​ FA Cup។

ក្នុង​ការ​ប្រកួត​នោះ​ Holgate បាន​រុញ​ខ្សែ​ប្រយុទ្ធ​ Liverpool ខ្ទាត​ទៅ​កន្លែង​អ្នក​គាំទ្រ​ធ្វើ​ឲ្យ​ Firmino ខឹង​ស្ទុះ​ចេញ​មក​តទល់​គ្នា​ តែ​អ្នក​ទាំង​ពីរ​ត្រូវ​អាជ្ញាកណ្ដាល​ និង​មិត្ត​រួម​ក្រុម​ចាប់​បំបែក។ Holgate បាន​ចោទ​ Firmino ថា​ប្រើ​ភាសា​រើស​អើង​ពូជសាសន៍​លើ​រូប​គេ​ដែល​មាន​ស្បែក​ខ្មៅ​។

FA បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ​ តែ​មិន​រក​ឃើញ​ភស្តុតាង​អ្វី​ស្រប​ពេល​របាយ​ការណ៍​អាជ្ញាកណ្ដាល​Madley ដែល​នៅ​លើ​ទីលាន​ផ្ទាល់​អះអាង​ថា​លោក​ក៏​មិន​ឭ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ប្រើ​ពាក្យ​រើស​អើង​ពូជ​សាសន៍​ដែរ។

Firmino បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ​ជុំ​វិញ​រឿងរ៉ាវ​ខាង​លើ​ ហើយ​សារភាព​ថា​រូប​គេ​បាន​ជេរ​ជា​ភាសា​ព័រទុយហ្គាល់​លើ Holgate មែន​តែ​មិន​មែន​ជា​ពាក្យ​រើសអើង​ទេ​៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ័ត្ន