កុមារាឥណ្ឌូនេស៊ីចម្លែក អះអាងក្រាបស៊ុតបាន ២០គ្រាប់ តែគ្រូពេទ្យមិនសូវជឿ (មានវីដេអូ)

  • 2018-02-22 02:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២ នាក់​ដែល​បាន​អះអាង​ថា ពួកគេ​អាច​ក្រាប​ស៊ុត​តាម​រយៈ​ទ្វារ​ធំ​បាន។ បុរស​ចំណាស់​ម្នាក់​ធ្លាប់​អះអាង​យ៉ាង​ដូច្នេះ ប៉ុន្តែ​ក្រោយ​មក​គ្រូពេទ្យ​រក​ឃើញ​ថា វា​ជា​ការ​បោកប្រាស់​ប៉ុណ្ណោះ។

រហូត​មក​ដល់​ឆ្នាំ ២០១៥ ​កុមារា​ឈ្មោះ Akmal បច្ចុប្បន្ន​អាយុ ១៤ ឆ្នាំ មក​ពី​តំបន់ Gowa ខេត្ត South Sulawesi បាន​អះអាង​ថា គេ​បាន​ក្រាប​ស៊ុត ៧ គ្រាប់​ក្នុង​មួយ​សប្ដាហ៍។ នៅ​ពេល​នោះ ក្រុម​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ មាន​ការ​ភ្ញាក់ផ្អើល​សារ​ជា​ថ្មី​ម្ដង​ទៀត នៅ​ពេល​បាន​ឃើញ វត្ថុ​មាន​រូបរាង និង​ទំហំ​ស្រដៀង​ស៊ុត​នៅ​ក្នុង​រន្ធ​គូថ​របស់​គេ។

លោក Rusli ត្រូវ​ជា​ឪពុក Akmal បាន​និយាយ​ថា «ក្នុងរយៈពេល ២ ឆ្នាំ គេ​បាន​ក្រាប​ស៊ុត ២០ គ្រាប់។ ខ្ញុំ​បាន​បំបែក​ស៊ុត​ដំបូង ដោយ​វា​ផ្ទុក​ស៊ុត​ពណ៌​លឿង និង​មិនមែន​ពណ៌​ស​ឡើយ។ មួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​បំបែក​ស៊ុត​មួយ​គ្រាប់​ទៀត ហើយ​វា​ផ្ទុក​ស៊ុត​ពណ៌​ស​សុទ្ធ»។

ស៊ុត​ចំនួន ២ គ្រាប់​ចុងក្រោយ ត្រូវ​បាន​គេ​យក​ទៅ​មន្ទីរពេទ្យ Syekh Yusuf Hospital ស្ថិត​ក្នុង​តំបន់ Gowa ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​ហាក់​បី​ដូច​ជា​មិន​សូវ​ជឿ​ចំពោះ​ការ​អះអាង​នេះ​ប៉ុន្មាន​ឡើយ។

លោក Muhammad Taslim អ្នក​នាំ​ពាក្យ​មន្ទីរពេទ្យ​ខាង​លើ បាន​ឲ្យ​ដឹង​ថា «ការ​សង្ស័យ​របស់​យើង គឺ​ថា​ស៊ុត​ទាំង​នោះ​ត្រូវ​បាន​គេ​ញាត់​ចូល (តាម​រន្ធ​គូថ) ដោយ​ចេតនា។ ប៉ុន្តែ​យើង​មិន​បាន​ឃើញ​វា​ផ្ទាល់​នោះ​ទេ។ បើ​យោង​តាម​វិទ្យាសាស្ត្រ ស៊ុត​មិន​អាច​កើត​នៅ​ក្នុង​រាង​កាយ​មនុស្ស​បាន​ឡើយ។ វា​មិន​អាច​ទៅ​រួច​ទេ ជា​ពិសេស​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ»៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី