ចៅហ្វាយក្រុងឥណ្ឌូនេស៊ី ឲ្យប៉ូលិសឈរតម្រង់ជួរ រួចទាត់ម្នាក់១ជើង ព្រោះតែ... (មានវីដេអូ)
- 2018-01-23 03:19:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៅហ្វាយក្រុងឥណ្ឌូនេស៊ី ឲ្យប៉ូលិសឈរតម្រង់ជួរ រួចទាត់ម្នាក់១ជើង ព្រោះតែ... (មានវីដេអូ)
ចន្លោះមិនឃើញ
កាលពីថ្ងៃពុធកន្លងទៅនេះ ចៅហ្វាយក្រុង Mataram របស់ឥណ្ឌូនេស៊ី លោក Ahyar Abduh បានតែងតាំងមន្រ្តីថ្មីមួយចំនួន ទៅកាន់ទីស្នាក់ការសាធារណៈ Public Order Agency (Satpol PP) ។
បន្ទាប់មកអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សទាំងអស់ នៅក្នុងពិធីណាត់ជួបមន្រ្តី ក៏ដូចជាសាធារណជន គឺលោកចៅហ្វាយក្រុងខាងលើ បានឲ្យមន្ត្រីប៉ូលិសឈរតម្រង់ជួរ ហើយទាត់ពួកគេចំទ្រូងម្នាក់មួយជើង។
វាមើលទៅហាក់បីដូចជាឈុតមួយនៅក្នុងខ្សែភាពយន្តអីចឹង ប៉ុន្តែចលនាទាត់របស់លោក Ahyar គឺពិតប្រាកដ ខណៈដែលចៅហ្វាយក្រុង Mataram រូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកជំនាញខាងក្បាច់គុនម្នាក់ដែរ។
មិនតែប៉ុណ្ណោះ វីដេអូដែលបានថតកាលពីឆ្នាំមុន ក៏ត្រូវបានលេចឡើងនាពេលថ្មីៗនេះដែរ ដោយបង្ហាញឲ្យឃើញ លោក Ahyar ពិតជាបានទាត់មន្ត្រីប៉ូលិស Satpol PP យ៉ាងស្តែងមែន។ នៅពេលនោះ វាក៏ជាព្រឹត្តិការណ៍សាធារណៈមួយដែរ ដោយលោកបានឲ្យមន្រ្តីប៉ូលិសទាំងនោះឈរតម្រង់ជួរ រួចទាត់ពួកគេម្តងម្នាក់ៗ។
ទោះជាយ៉ាងណា ការបង្ហាញសិល្បៈក្បាច់គុនរបស់ លោក Ahyar បានទាក់ទាញការរិះគន់យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើនបាននិយាយថា ទង្វើបែបនេះមិនអាចក្លាយជាអ្នកនយោបាយជាន់ខ្ពស់បានឡើយ។
ផ្ទុយទៅវិញ លោក Bayu Pancapati ប្រធានប៉ូលិស Satpol PP ក្រុង Mataram បានឆ្លើយតបទៅនឹងការរិះគន់នេះថា វាគឺជារឿងធម្មតាប៉ុណ្ណោះ។
«មិនមែនតែកូនចៅខ្ញុំទេ សូម្បីតែខ្ញុំក៏ត្រូវចៅហ្វាយក្រុងទាត់ដែរ។ វាជារឿងធម្មតាទេដែលគាត់ធ្វើដូច្នេះ ព្រោះដើម្បីសាកល្បងភាពខ្លាំងរបស់យើង។ សូម្បីតែខ្ញុំក៏ត្រូវលោកចៅហ្វាយក្រុង ធ្វើតេស្តកាយសម្បទា និងសមត្ថភាពការពារខ្លួនដែរ។ វាមិនមែនមកពីលោកចៅហ្វាយក្រុងខឹងនោះទេ ហើយប៉ូលិស Satpol PP សប្បាយចិត្តនឹងឲ្យលោកទាត់»។ លោក Bayu បានបញ្ជាក់យ៉ាងដូច្នេះ៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖