គូស្នេហ៍ប្រថុយជីវិតថតរូបអាពាហ៍ពិពាហ៍នៅលើភ្នំភ្លើង ទទួលលទ្ធផលយ៉ាងអស្ចារ្យ
- 2017-12-05 02:19:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ប្រថុយជីវិតថតរូបអាពាហ៍ពិពាហ៍នៅលើភ្នំភ្លើង ទទួលលទ្ធផលយ៉ាងអស្ចារ្យ
ចន្លោះមិនឃើញ
គូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូរគឺលោក Krystle Tee និងអ្នកនាង Danny Ong បានប្រថុយជីវិតឡើងលើភ្នំភ្លើង Ijen ប្រទេសឥណ្ឌូនេស៊ីដើម្បីថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ។ ភ្នំភ្លើងនេះត្រូវបានគេទទួលស្គាល់ច្រើនដោយសារពន្លឺភ្លើងពណ៌ខៀវរបស់វា។
តាមគេហទំព័រ DIY PHOTOGRAPHY ឲ្យដឹងថាការដើរឡើងទៅកាន់រណ្តៅភ្នំភ្លើងមានរយៈពេល ៣ ម៉ោង ខណៈពេលដែលការថតរូបត្រូវចំណាយពេលរហូតទៅដល់ ៥ម៉ោងទៀត។ ការថតរូបនេះក៏បង្ហាញពីការពុះពារមួយផងដែរ ដោយសារតែមានផ្សែងចេញពីតំបន់នោះ ដូចដែលបានឃើញនៅក្នុងរូបថតមួយចំនួន គូស្នេហ៍ត្រូវពាក់របាំងការពារឧស្ម័នដើម្បីការពារខ្លួន។
ជាមួយការខិតខំពុះពាររបស់ពួកគេ គួបផ្សំនឹងជំនាញរបស់អ្នកថតរូបជនជាតិម៉ាឡេស៊ីដ៏ល្បីល្បាញគឺលោក Keow Wee Loong, ពួកគេបានថតរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួននៅរណ្តៅនៃបន្ទុះភ្នំភ្លើង Ijen ដែលមើលទៅហាក់ដូចជាមានវេទមន្តអញ្ចឹង។
ទោះបីជាពន្លឺភ្លើងពណ៌ខៀវរបស់ភ្នំភ្លើងហាក់ដូចជាមានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែលោក Krystle និងអ្នកនាង Danny នៅតែមានសុវត្ថិភាពក្នុងកំឡុងពេលថត។ លោក Keo Wee Loong ក៏បានសម្គាល់ថាដែរថាពួកគេពិតជាមានអារម្មណ៍ទទួលកម្ដៅពីអណ្ដាតភ្លើងនៅជុំវិញនោះ ប៉ុន្តែលោកបានធានាថាគ្មាននរណាម្នាក់រងរបួសនៅថ្ងៃនោះទេ៕
ចុចអាន៖
មកមើលរូបភាពព្រះចន្ទពេញវង្សស្អាតៗ មុនថ្ងៃ Christmas មកដល់!
អ្នកទេសចរនាំគ្នាថតរូបនៅមុខភ្នំភ្លើងបាលីដែលរៀបផ្ទុះ ខណៈអ្នកភូមិភ័យបះសក់
បុរសចម្លែក ងូតភក់កម្អែលភ្នំភ្លើងសម្រាប់ពិធីលាងជម្រះរបស់ហិណ្ឌូ