បុរសចម្លែក ងូតភក់កម្អែលភ្នំភ្លើងសម្រាប់ពិធីលាងជម្រះរបស់ហិណ្ឌូ
- 2017-11-29 07:34:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសចម្លែក ងូតភក់កម្អែលភ្នំភ្លើងសម្រាប់ពិធីលាងជម្រះរបស់ហិណ្ឌូ
ចន្លោះមិនឃើញ
រូបថតជាច្រើនរបស់បុរសជនជាតិបាលីម្នាក់ឈ្មោះ Jero Kuncir Gimbalដែលកំពុងងូតភក់កម្អែលភ្នំភ្លើងហូរចុះពីភ្នំ Agung ត្រូវបានបង្ហោះដោយគណនី Facebook មួយឈ្មោះ Putu Artini កាលពីថ្ងៃអង្គារ។
រូបថតទាំងនោះបានបង្ហាញពីសកម្មភាពរបស់បុរសរូបនេះ កំពុងធ្វើពិធី "Melukat” ដែលហៅថាពិធីលាងជម្រះខ្លួនរបស់សាសនាហិណ្ឌូ។ បុរសរូបនេះត្រូវបានគេមើលឃើញថា បានងូតទៅក្នុងភក់ស្ទើរតែផុតក្បាល និងអណ្ដែតខ្លួនទៅក្នុងភក់។
បុរសជនជាតិបាលីរូបនេះបាននិយាយថាខ្លួនព្រលឹងនៃសាសនាបង្ខំឲ្យមិនងូតក្នុងលំហូរនៃទឹកទន្លេ Unda ក្នុងដែនដី Klungkung ប្រទេសឥណ្ឌូណេស៊ី។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរបានចេញសេចក្ដីហាមប្រាមមួយមិនឲ្យប្រជាជនក្នុងតំបន់ចូលជិតទន្លេដែលនៅជុំវិញភ្នំភ្លើង ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ និងអាចកួចយកមនុស្សកប់ចូលទៅក្នុងភក់បានយ៉ាងលឿនបំផុត៕
ចុចអានអត្ថបទ៖
អ្នកភូមិផ្អើលចាប់ត្រី និងអន្ទង់ ហូរតាមខ្សែទឹក ខណៈភ្នំភ្លើងបាលីរៀបចំផ្ទុះ
ភ្នំភ្លើងបាលី កំពុងបង្ហាញសញ្ញាផ្ទុះដ៏ខ្លាំងក្លា ដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ ដូចឆ្នាំ១៩៦៣