ភ្នំភ្លើងបាលី កំពុងបង្ហាញសញ្ញាផ្ទុះដ៏ខ្លាំងក្លា ដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ ដូចឆ្នាំ១៩៦៣
- 2017-11-28 02:23:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំភ្លើងបាលី កំពុងបង្ហាញសញ្ញាផ្ទុះដ៏ខ្លាំងក្លា ដែលអាចសម្លាប់មនុស្សរាប់ពាន់នាក់ ដូចឆ្នាំ១៩៦៣
ចន្លោះមិនឃើញ
បើតាមរូបភាព និងទិដ្ឋភាពផ្សាយបន្តផ្ទាល់របស់គេហទំព័រ Dailymail បានបង្ហាញឲ្យឃើញថា ភ្នំភ្លើងបាលីកំពុងបង្ហាញសញ្ញានៃការផ្ទុះដ៏ខ្លាំងក្លា ដែលអាចបំផ្លិចបំផ្លាញ និងសម្លាប់មនុស្សរហូតដល់រាប់ពាន់នាក់ ដូចកាលឆ្នាំ១៩៦៣ អីចឹង។
ភ្នំភ្លើង Agung បាននិងកំពុងតែបាញ់ផេះពណ៌ស និងប្រផេះ កម្ពស់ ៣ ០០០ម៉ែត្រទៅលើអាកាស តាំងពីចុងសប្តាហ៍មក ហើយកម្អែលភ្នំភ្លើងក៏កំពុងតែហូរនៅក្នុងរណ្ដៅផងដែរ។
អាជ្ញាធរឥណ្ឌូនេស៊ី បានលើកឡើងពីការប្រុងប្រយ័ត្ននៅកោះនេះ ដល់កម្រិតខ្ពស់បំផុត ខណៈអាកាសយានដ្ឋាននៅលើកោះបាលី ត្រូវបិទទ្វាររយៈពេល ២៤ម៉ោង ធ្វើឲ្យអ្នកដំណើរជាង ៦០ ០០០នាក់ជាប់គាំងនៅទីនោះ។
អ្នកវិទ្យាសាស្ត្រជាច្រើន បានកត់សម្គាល់ថា ឥរិយាបថថ្មីរបស់ភ្នំភ្លើង Agung គឺត្រូវគ្នាជាមួយការផ្ទុះដ៏ខ្លាំងក្លា នៅឆ្នាំ១៩៦៣ ដែលបានធ្វើឲ្យមនុស្សចំនួន ១ ៦០០នាក់ស្លាប់ និងខ្ជាក់កម្អែលភ្នំភ្លើងប្រមាណជា ១ពាន់លានតោន។
លោក David Pyle អ្នកជំនាញខាងភ្នំភ្លើង នៅសាកលវិទ្យាល័យ Oxford ក្នុងចក្រភពអង់គ្លេស បានប្រាប់សារព័ត៌មាន AFP ថា «សេណារីយ៉ូនៃករណីដ៏អាក្រក់បំផុត គឺអាចដូចឆ្នាំ១៩៦៣ ហើយប្រហែលជាមានទំហំធំជាងនេះបន្តិច។ តំបន់សំខាន់ៗ ដែលត្រូវជម្លៀសចេញគឺ ពី ១០ ទៅ ១២គីឡូម៉ែត្រពីភ្នំភ្លើង។ យើងមិនចាំបាច់តម្រូវឲ្យកោះទាំងមូលជម្លៀសចេញឡើយ»។
បើទោះបីជា លោក Pyle អះអាងថា ឥរិយាបថរបស់ភ្នំភ្លើង Agung ស្រដៀងនឹងការចាប់ផ្ដើមនៃការផ្ទុះក្នុងឆ្នាំ១៩៦៣ ក៏ពិតមែន ប៉ុន្តែលោកបានឲ្យដឹងថា លទ្ធភាពនៃការផ្ទុះដ៏ធំមួយ គឺខ្ពស់ណាស់ ប៉ុន្តែវាអាចចំណាយពេលច្រើនថ្ងៃ ឬសប្ដាហ៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖