ភ្នំភ្លើងបាលីរៀបចំផ្ទុះ បាញ់ផ្សែងខ្មៅកម្ពស់ ជាង៣ពាន់ម៉ែត្រ ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវជម្លៀសខ្លួន

  • 2017-11-27 02:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ភ័យខ្លាច​នៃ​ការ​ផ្ទុះ​ដ៏​ធំ​បំផុត នៃ​ភ្នំ​ភ្លើង Agung នៅ​លើ​កោះ​បាលី បាន​កើន​ឡើង​កាន់​តែ​ខ្លាំង ហើយ​តំបន់​ជម្លៀស​នៅ​ជុំវិញ​ភ្នំ​ភ្លើង ក៏​ត្រូវ​បាន​ពង្រីក​ផង​ដែរ។

អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​លើក​ឡើង​ពី​ការ​ប្រុងប្រយ័ត្ន​នៅ​កោះ​នេះ ដល់​កម្រិត​ខ្ពស់​បំផុត។ ជាមួយ​គ្នា​នេះ​ដែរ អាកាសយានដ្ឋាន​នៅ​លើ​កោះ​បាលី ក៏​ត្រូវ​បាន​បិទ​ទ្វារ​ផង​ដែរ។ ផ្សែង​ខ្មៅ​អួអាប់ ត្រូវ​បាន​ភាយ​ឡើង​កម្ពស់​រហូត​ដល់​ទៅ ៣ ៤០០ម៉ែត្រ ពី​លើ​កំពូល​ភ្នំ Agung។

ក្រុមប្រឹក្សាភិបាល​ជាតិ​សម្រាប់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ National Board for Disaster Management បាន​និយាយ​ថា សំឡេង​ផ្ទុះ​ត្រូវ​បាន​គេ​ឮ នៅ​ចម្ងាយ ១២គីឡូម៉ែត្រ​ពី​កំពូល​ភ្នំ។ ការ​ប្រុងប្រយ័ត្ន​ត្រូវ​បាន​គេ​លើក​ឡើង​ដល់​កម្រិត​ទី៤ ពី​ម៉ោង ៦ ព្រឹក (ម៉ោង​ក្នុង​តំបន់) កាល​ពី​ថ្ងៃ​អាទិត្យ ដោយសារតែ លទ្ធភាព និង​គ្រោះថ្នាក់​នៃ​គ្រោះ​មហន្តរាយ ដែល​ជិត​នឹង​កើត​មាន​នេះ

ទោះ​បី​ជា​យ៉ាង​ណា អាជ្ញាធរ​បាន​ចែក​របាំង​មុខ​ដល់​អ្នក​ស្រុក ហើយ​បញ្ជា​ឲ្យ​មនុស្ស​នៅ​ក្នុង​តំបន់ ចម្ងាយ ១០គីឡូម៉ែត្រ ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់​នោះ។ រមណីយដ្ឋាន​សំខាន់ៗ​នៃ​ទីក្រុង ដូចជា Kuta និង Seminyak មាន​ចម្ងាយ​ប្រហែល ៧០គីឡូម៉ែត្រ​ពី​ភ្នំ​ភ្លើង។

គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា មនុស្ស​ប្រមាណ ២៥ ០០០នាក់​កំពុង​ស្ថិត​នៅ​ជម្រក​បណ្ដោះអាសន្ន​នៅ​ឡើយ បន្ទាប់​ពី​មនុស្ស​ជាង ១៤០ ០០០នាក់​បាន​ភៀសខ្លួន កាល​ពី​ដើម​ឆ្នាំ​នេះ។ យោង​តាម​ការ​ប៉ាន់ស្មាន​ជា​ផ្លូវការ​មួយ បាន​ឲ្យ​ដឹង​ថា ចំណូល​របស់​កោះ​បាលី នឹង​បាត់បង់​យ៉ាង​ហោច​ណាស់ ១១០លាន​ដុល្លារ ក្នុង​វិស័យ​ទេសចរណ៍ និង​ផលិតភាព ក្នុង​អំឡុង​ការ​ជម្លៀស​ដ៏​ធំ​នេះ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី