ប្រធានាធិបតីឥណ្ឌូនេស៊ី ចុះពីក្បួនរថយន្តដើរច្រើនគីឡូ ទៅកាន់ពិធីខួបយោធា
- 2017-10-05 07:16:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីឥណ្ឌូនេស៊ី ចុះពីក្បួនរថយន្តដើរច្រើនគីឡូ ទៅកាន់ពិធីខួបយោធា
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី ៥តុលាការនេះ ប្រទេសឥណ្ឌូនេស៊ី បានប្រារព្ធខួបលើកទី ៧២ឆ្នាំនៃការបង្កើតយោធាឥណ្ឌូនេស៊ី ដែលជាពិធីដ៏អធិកអធមធ្វើនៅទីក្រុង Cilegon ខេត្ត Banten លើកោះជ្វា។
ពិធីដ៏ធំនេះមានការយាមកាមតឹងរ៉ឹង និងមានការសម្ដែងរបស់យោធាយ៉ាងប្រុងប្រយ័ត្នបំផុត ប៉ុន្តែអ្នករៀបចំហាក់ភ្លេចពីសុវត្ថិភាពរបស់ប្រធានាធិបតីចូលរួម រហូតត្រូវចុះពីរថយន្តនាំមន្ត្រីជាច្រើនរូបដើរសំដៅទៅកន្លែងពិធីចម្ងាយជាង ៣គីឡូម៉ែត្រ។
យោងទៅតាមសារព័ត៌មានក្នុងស្រុក Kompas បានរាយការណ៍ថា ដោយសារតែស្ទះចរាចរណ៍ពេកប្រធានាធិបតី ចូកូវីដូដូ បានដើរចេញពីរថយន្តនៅម៉ោង ៨ព្រឹក ជាពេលកម្មវិធីគ្រោងចាប់ផ្ដើម ប៉ុន្តែត្រូវពន្យារពេលវិញ ព្រោះមិនទាន់ឃើញវត្តមានប្រធានាធិបតីមកដល់នៅឡើយ។
នៅពេលក្បួនរថយន្តធ្វើដំណើរជិតដល់កន្លែងពិធី ស្រាប់តែចរាចរណ៍ប្រែជាស្ទះ ព្រោះតែប្រជាជនចេញមកមើល ធ្វើឲ្យប្រធានាធិបតី រួមនឹងមន្ត្រីជាច្រើនរូបទៀត ដើរចម្ងាយប្រមាណ ៣គីឡូម៉ែត្រតែម្ដង។ ចុងក្រោយ ពិធីត្រូវចាប់ផ្ដើមនៅម៉ោង ៩៖៤០នាទីវិញ។
ការចុះដើររបស់លោកប្រធានាធិបតីពេលនេះ គឺបានបង្ហាញឲ្យឃើញការមិនចង់ខាតពេលវេលាកាន់តែច្រើន។ រឿងសំខាន់មួយទៀត គឺជាសារមួយបញ្ជាក់ពីចរាចរណ៍តាមដងផ្លូវមិនល្អ និងការរៀបចំពិធីមិនបានគិតគ្រប់ជ្រុងជ្រោយផងដែរ៕
LUAAARR BIAAASAA BP.JOKOWI JALAN KAKI
Posted by Jay Child Ghone on Wednesday, October 4, 2017