យន្តហោះកំពុងធ្លាក់ សុំមិត្តស្រីរៀបការ ពេលសុំរួច ជួបរឿងមិននឹកស្មាន
- 2017-10-24 04:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះកំពុងធ្លាក់ សុំមិត្តស្រីរៀបការ ពេលសុំរួច ជួបរឿងមិននឹកស្មាន
ចន្លោះមិនឃើញ
គូស្នេហ៍មួយគូបានភ្ជាប់ពាក្យជាមួយគ្នាភ្លាមៗដោយមិនមានការគ្រោងទុកនៅលើយន្តហោះមួយគ្រឿង ខណៈវាកំពុងដាំក្បាលចុះដោយពួកគេគិតថា នឹងប្រល័យជីវិតអ្នកដំណើរទាំងអស់។
អ្នកទាំងពីរបានធ្វើដំណើរតាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីទីក្រុង Perth ប្រទេសអូស្ត្រាលី ទៅកាន់កោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៥តុលា តាមជើងហោះហើរ AirAsia Flight QZ535។
ពេលធ្វើដំណើរតាមផ្លូវ យន្តហោះបានជួបបញ្ហាបច្ចេកទេសធ្វើឲ្យអ្នកដំណើរលើយន្តហោះទាំង ១៤៥នាក់ ព្រលឹងចុងសក់ ខ្លះស្រែកយំលាគ្នាគួរឲ្យរន្ធត់ ខណៈយន្តហោះធ្លាក់រយៈកម្ពស់ជាង ៦គីឡូម៉ែត្រមកក្រោម និងមានរយៈពេលដល់ទៅ ៩នាទី។
អ្នកដំណើរទាំងអស់តម្រូវឲ្យពាក់អុកស៊ីហ្សែន ទាំងគិតថានេះជាពេលចុងក្រោយរបស់ពួកគេ ប៉ុន្តែក្រោយពីជួបឧបទ្ទវហេតុ អ្នកបើកបរអាចបញ្ជាយន្តហោះបាន ហើយហោះត្រលប់ទៅកាន់ទីក្រុង Perth វិញដោយសុវត្ថិភាព។
អ្វីក្នុងធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ពេលយន្តហោះកំពុងចលាចល គឺបុរសជនជាតិអង់គ្លេសម្នាក់បានសុំមិត្តស្រីរៀបការ ហើយនារីនោះក៏បានយល់ព្រមភ្លាមៗដែរ។ បន្ទាប់ពីសារភាពបានបន្តិច យន្តហោះស្រាប់តែអាចហោះឡើងវិញបាន។ ពេលមកដល់ព្រលាន អ្នកដំណើរជាច្រើនបានយំទាំងក្ដុកក្ដួលមិនស្មានថា ខ្លួនអាចមានជីវិតរស់បន្តទៀត។
ចំណែកក្រុមហ៊ុន AirAsia បានចេញសេចក្ដីថ្លែងការណ៍ សុំអភ័យទោសចំពោះបញ្ហានានាដែលបានកើតឡើងលើយន្តហោះ។ យន្តហោះបានរៀបចំពេលវេលាចេញដំណើរម្ដងទៀតក្នុងថ្ងៃដដែល ប៉ុន្តែអ្នកដំណើរភាគច្រើនមិនហ៊ានជិះយន្តហោះដដែលនេះឡើយ។ ការិយាល័យសុវត្ថិភាពការដឹកជញ្ជូនតាមផ្លូវអាកាសអូស្ត្រាលី កំពុងស៊ើបអង្កេតរកមូលហេតុធ្វើឲ្យយន្តហោះធ្លាក់កម្ពស់ហើយ៕
Passengers aboard an AirAsia flight criticized the crew for allegedly panicking when the plane dropped 20,000 feet: https://t.co/ifhv4OYFpW pic.twitter.com/QCvyfhNdSY
— CNN (@CNN) October 16, 2017
ចុចអាន៖
មិត្តស្រីសន្លប់ស្ដូក ក្រោយមិត្តប្រុសជូនចិញ្ចៀនសុំរៀបការ
ចម្លែកមែន! ប្រើផ្កាដាក់មុខរោងបុណ្យសព សុំមិត្តស្រីរៀបការ ចុងក្រោយ.