​វីដេអូ​មិត្ត​ប្រុស​​សុំ​រៀបការ​ ស្ទះ​ចរាចរណ៍​ពេញ​មួយ​ក្រុង

  • 2016-11-07 16:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​ម្នាក់​​​បាន​​ស្នើ​សុំ​មិត្ត​ស្រី​រៀប​ការ​​កណ្ដាល​​​ផ្លូវ​បែក​ជា​បួន​ដ៏​មមាញឹក​មួយ​​នៅ​ប្រទេស​ហ្វីលីពីន ​ដោយ​បាន​កែប្រែ​ចរាចរណ៍​​ដែល​ធ្លាប់​​តែ​ទៅ​មក​យ៉ាង​រលូន​​​ មក​ជា​ស្ទះ​ណែន​ណាន់​តាន់តាប់​​អស់​រយៈពេល​​ជា​ច្រើន​នាទី។

 

 

​ទាំង​​អ្នក​បើក​បរ​ម៉ូតូ រថយន្ត និង​​ថ្មើរ​ជើង​មាន​ការ​អន្ទះសា ​ចង់​ដឹង​ចង់​​ឃើញ​​ថា​មូល​ហេតុ​​អ្វី​បាន​​ជា​នៅ​សុខ​ៗ​ស្រាប់​តែ​ប៉ូលិស​បិទ​​ផ្លូវ​ទាំង​​៤​ទិស ​​ដោយ​មិន​បាន​ជម្រាប​​សាធារណជន​​ឲ្យ​ដឹង​ជា​មុន​។ ​ប៉ុន្តែ​ពេល​​​គេ​​សម្លឹង​ទៅ​មើល​​​ទៅ​មុខ​ គេ​ឃើញ​​គូស្នេហ៍​មួយ​គូ​​​បាន​ឈប់​​ម៉ូតូ​​កណ្ដាល​​​ផ្លូវ​ប្រសព្វ​គ្នា​នៅ​​ទី​ក្រុង​ Calamba ខេត្ត​ Laguna រួច​​មាន​ក្បួន​​ម៉ូតូ​​​ធំៗ​​ជិះ​ជុំវិញ​​អ្នក​ទាំង​ពីរ។ ​បន្តិច​ក្រោយ​មក ​​គេ​ឃើញ​មិត្ត​​ប្រុស​ខាង​លើ ​​​​​​បាន​​លុត​ជង្គង់​​បំពាក់​ចិញ្ចៀន​មិត្ត​ស្រី​​តែម្ដង។

 

លោក​ Mikki ​ជា​សមាជិក​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​​បាន​​ស្នើ​​ឲ្យ​​មិត្តភ័ក្ដិ​របស់​​ខ្លួន​ជួយ​​ធ្វើ​​ក្បួន​ឲ្យ​មិត្ត​ស្រី​​ នាង​ Cheann ភ្ញាក់ផ្អើល។ ​បើ​តាម​ក្មួយ​បុរស​រូប​នេះ​ គឺ​លោក​ Villanueva និយាយ​ថា​​ ពួក​គាត់​បាន​​ស្នើ​សុំ​ការ​អនុញ្ញាត​​​ពី​អាជ្ញាធរ​​​បិទ​ផ្លូវ​​បែក​ជា​បួន​ខាង​លើ​ពីរ​បី​នាទី ​និង​ទទួល​ការ​យល់​ព្រម​ហើយ​​​។ ទោះ​ជា​យ៉ាង​ណា លោក​បាន​​សុំ​អភ័យ​ទោស​សាធារណៈ​​ជន​ដែល​រំខាន​ខ្លះ​ផង​ដែរ៕ សូម​ទស្សនា​វីដេអូ ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ ABS-CBN News

អត្ថបទថ្មី