ចម្លែក​មែន! ប្រើ​ផ្កា​ដាក់​មុខ​រោង​បុណ្យ​សព សុំ​មិត្ត​ស្រី​រៀបការ ចុង​ក្រោយ...

  • 2016-11-05 15:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ បុរស​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ពោរ​ពេញ​ដោយ​ក្តី​សង្ឃឹម​ម្នាក់ បាន​លត់​ជង្គង់​សុំ​មិត្ត​ស្រី​រៀបការ ដោយ​មាន​ទាំង​ចិញ្ចៀន និង​ផ្កា​សម្រាប់​ដាក់​មុខ​រោង​បុណ្យ​សព ដើម្បី​ធ្វើ​ឲ្យ​នាង​ភ្ញាក់​ផ្អើល។ ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​បាន​នាង​បដិសេធ។

 

 

នៅ​ពេល​កើត​ហេតុ គេ​ឃើញ​មាន​មនុស្ស​ជា​ច្រើន បាន​ចោម​រោម​មើល​ពួក​គេ​ទាំង​២​នាក់ ខណៈ​ខាង​ស្រី​បាន​ត្រឹម​ស្រឡាំងកាំង និង​ដើរ​ចេញ​ទាំង​ក្រោធ​ខឹង​ប៉ុណ្ណោះ។ វា​ពិបាក​នឹង​បន្ទោស​នាង​ដែរ តែ​សូម​មើល​ផ្កា​នោះ​សិន...

 

 

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន បាន​បញ្ចេញ​មតិ​សើច​ចំអក ចំពោះ​បុរស​រូប​នោះ ដោយ​សារ​តែ​ការ​ស្នើ​សុំ​មនុស្ស​ស្រី​រៀបការ ដ៏​ចម្លែក និង​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ទំនង​របស់​រូប​គេ៕

 

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist

អត្ថបទថ្មី