មិត្តស្រីសន្លប់ស្ដូក ក្រោយមិត្តប្រុសជូនចិញ្ចៀនសុំរៀបការ
- 2016-10-05 00:27:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តស្រីសន្លប់ស្ដូក ក្រោយមិត្តប្រុសជូនចិញ្ចៀនសុំរៀបការ
ចន្លោះមិនឃើញ
នារីម្នាក់រស់នៅទីក្រុងម៉ិកស៊ីកូ ត្រូវគេឃើញដួលសន្លប់នៅមុខមនុស្សជាច្រើន តាមរយៈវីដេអូមួយ ក្រោយមិត្តប្រុសជូនប្រអប់ចិញ្ចៀនសុំរៀបការ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។
នារីរូបនេះត្រូវគេស្គាល់ឈ្មោះថា Reyna Renteria បានដួលមួយជំហរខ្លួនទៅក្រោយភ្លាមៗ បន្ទាប់ពីទទួលយកប្រអប់ពីមិត្តប្រុសលោក German Benitez បានតែប៉ុន្មានវិនាទីប៉ុណ្ណោះ ខណៈមានក្រុមតន្ត្រីលេងស្វាគមន៍យ៉ាងអធិកអធម។
វីដេអូក៏កម្រខាងលើ ត្រូវបានគេបង្ហោះពេញអ៊ីនធឺណិត រួចនាងបានចែកបន្ត និងបន្ថែមថានាងកំពុងទទួលចិញ្ចៀនភ្ជាប់ពាក្យពីដៃមិត្តប្រុស។ វីដេអូរបស់នាងមានអ្នកចូលមើលជិត៤លានដង និងចែកបន្តជិត ៧ម៉ឺនដង ហើយមនុស្សជាច្រើនបានដាក់រហស្សនាមឲ្យនាងលើបណ្ដាញសង្គមថា LadyEngagement ។ ក្រោយកើតហេតុ នាងមិនមានរបួសធ្ងន់ធ្ងរទេ នាងស្រាប់តែក្រោកឈរឡើងវិញ រួចទទួលយកសំណើរសុំរៀបការនោះតែម្ដង៕
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Stomp