អ្នកភូមិផ្អើលចាប់ត្រី និងអន្ទង់ ហូរតាមខ្សែទឹក ខណៈភ្នំភ្លើងបាលីរៀបចំផ្ទុះ

  • 2017-11-28 08:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ ត្រី​និង​អន្ទង់​រាប់​រយ​ក្បាល ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ហូរ​តាម​ទន្លេ Unda ចុះ​ពី​ភ្នំ​ភ្លើង Agung ដែល​បាន​បាញ់​ផ្សែង​ខ្មៅ​ និង​ផេះ​ចាប់​តាំង​ពី​សប្ដាហ៍​មុន​ រហូត​មក​ដល់​ថ្ងៃ​នេះ និង​បង្កើត​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ។

តាម​រយៈ​រូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ដោយ​គណនី​ឈ្មោះ Ary Kencana បាន​បង្ហាញ​ពី​រូបភាព​អ្នក​ភូមិ​ជា​ច្រើន​នាក់ កំពុង​កាន់​ត្រី​និង​អន្ទង់​នៅ​ទន្លេ Unda នៃ​កោះ​បាលី។ គណនី Kencana បាន​សរសេរ​ថា ត្រី​និង​អន្ទង់​ទាំង​នោះ ​បាន​ងាប់​ដោយ​សារ​ទឹក​ទន្លេ​បាន​លាយ​ឡំ​ជាមួយ​ភក់ ​និង​កម្ទេច​ភ្នំ​ភ្លើង។

បន្ទាប់​ពី​រូបភាព​របស់​ Kencana ​បាន​រីក​រាល​ដាល​ដោយ​ការ​ចែក​រំលែក​ជាង ៣ពាន់​ដង Kencana បាន​ជំរុញ​ឱ្យ​អ្នក​លេង​អ៊ីនធឺណិត ​ធ្វើ​ការ​ទាក់​ទង​ជាមួយ​ភ្នាក់ងារ​ក្នុង​ស្រុក​ដែល​ពាក់ព័ន្ធ​ ដើម្បី​ព្យាយាម​រក​ដំណោះ​ស្រាយ​ចំពោះ​ត្រី​ទាំង​នោះ។

អ្នក​នាំ​ពាក្យ​របស់​ភ្នាក់ងារ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ព្រមាន​ថា ប្រជាជន​មិន​ត្រូវ​មាន​សកម្ម​ភាព​ជុំវិញ​ទន្លេ ឬ​ក្នុង​រយៈ​ចម្ងាយ​ ៨ ដល់​១០​គីឡូម៉ែត្រ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ​ហើយ​ប្រជាជន​ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ឲ្យ​ទាន់​ពេលវេលា។

ប៉ុន្តែ​នៅ​ពេល​ឃើញ​ត្រី​ និង​អន្ទង់​ហូរ​តាម​ទន្លេ ប្រជាជន​មិន​ត្រឹម​តែ​មិន​បាន​ធ្វើ​តាម​ការ​ព្រមាន​ប៉ុណ្ណោះ​ទេ តែ​បែរ​ជា​នាំ​គ្នា​យក​សំណាញ់​មក​បង់​ត្រី​ និង​អន្ទង់ ​ដោយ​មិន​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទៅ​វិញ៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី