ដឹង​​ថា​ប្រព័ន្ធ 5G ​នឹង​បាន​ប្រើ​មុន​គេ​បង្អស់​ចុង​ឆ្នាំ ២០១៨ នៅ​ឯណាអត់?

  • 2018-02-23 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សប្ដាហ៍​នេះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ AT&T បាន​ប្រកាស​ជា​ផ្លូវការ​ពី​ទីក្រុង​ចំនួន ៣ ក្នុង​សហរដ្ឋអាមេរិក ដែល​មាន​ឱកាស​ទទួល​បាន​ការ​ប្រើប្រាស់​ប្រព័ន្ធ 5G មុន​គេ​បង្អស់​នៅ​ចុង​ឆ្នាំ ២០១៨។

ថ្លែង​ជា​សាធារណៈ "យើង​មាន​គម្រោង​ផ្ដល់​ឲ្យ​អតិថិជន​នូវ​ការ​ប្រើ​អ៊ីនធឺណិត​ល្បឿន​លឿន 5G ក្នុង​ទីក្រុង Dallas, Waco (នៅ​រដ្ឋ Texas) និង Atlanta (នៅ​រដ្ឋ Georgia) នា​ចុង​ឆ្នាំ​នេះ មុន​ឈាន​ដល់ ៩ ទីក្រុង​ផ្សេង​ទៀត ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់"។​

មុន​នេះ​បន្តិច​ទាំង​ការ​បញ្ជាក់​ប្រាប់​ពី AT&T និង Verizon ហ៊ាន​អះអាង​ថា​អ៊ីនធឺណិត 5G នឹង​ហក់​ដល់​ល្បឿន​ជីហ្គាប៊ីត ខ្ពស់​ដាច់​ធៀប 4G LTE ធម្មតា។ ថ្វី​បើ​យ៉ាងណាមិញ​នោះ​ក៏​ផ្អែក​លើ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន សម្រាប់ SAMSUNG មិន​ទាន់​មាន​ការ​បង្ហើប ប៉ុន្តែ Apple ត្រូវ​បាន​គេ​រាយការណ៍​ជុំវិញ iPhone/iPad ដែល​អាច​គាំទ្រ​ប្រព័ន្ធ 5G រំពឹង​ពន្យារពេល​ដល់​ឆ្នាំ ២០១៩ ក៏​ថា​បាន។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម