អនិច្ចា! កីឡាករ​ក្លឹប​ធំៗ​រូបណា​ ដែល​កំពុង​មាន​របួស​ជា​ទម្ងន់​...

  • 2018-02-22 13:10:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រកួត​ក្នុង​លីគ​កំពូល​អង់គ្លេស​នឹង​ត្រលប់​មក​វិញ​នា​ចុង​សប្ដាហ៍​នេះ តោះ​មក​ដឹង​អំពី​បណ្ដា​កីឡាករ​ក្នុង​ក្លឹប​ធំៗ​ទាំង ៦ មាន​ដូច​ត​ទៅ (បើ​យោង​តាម​របាយការណ៍​របស់ Goal)៖

១.ក្លឹប​ Arsenal៖

Aaron Ramsey ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ (អាច​របួស​ក្រលៀន)។

Alexandre Lacazette របួស​ជង្គង់ (អាច​ត្រលប់​មក​វិញ នៅ​ចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា)។

Santi Cazorla របួស​​កែង​ជែង (អាច​មិន​បាន​លេង​រហូត​ដល់​ចប់​រដូវ​កាល)។

២.ក្លឹប Chelsea៖

Tiemoue Bakayoko ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ (អាច​រមួល​សាច់​ដុំ)។

Ross Barkley ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់ (អាច​រមួល​សាច់​ដុំ)។

Izzy Brown របួស​ជង្គង់​ធ្ងន់ (អាច​មិន​បាន​លេង​រហូត​ដល់​ចប់​រដូវ​កាល)។

Ruben Loftus-Cheek របួស​ជង្គង់​ធ្ងន់ (អាច​មិន​បាន​លេង​រហូត​ដល់​ចប់​រដូវ​កាល)។

៣.ក្លឹប Liverpool ៖

Nathaniel Clyneស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ (អាច​មាន​របួស​តិច​តួច​ទាក់​ទិន​នឹង​កាយ​សម្បទា​ទូ​ទៅ)។

៤.ក្លឹប Manchester City៖

Gabriel Jesus របួស​ជង្គង់ (អាច​ត្រលប់​មក​វិញ នៅ​ដើម​ខែ​មីនា)។

Benjamin Mendy របួស​ជង្គង់ (អាច​ត្រលប់​មក​វិញ នៅ​ដើម​ខែ​មេសា)។

៥.ក្លឹប Manchester United៖

Phil Jones ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ច្បាស់​លាស់ (អាច​រមួល​សាច់ដុំ)។

Marouane Fellainiរបួស​ជង្គង់(អាច​ត្រលប់​មក​វិញ នៅ​ពាក់កណ្ដាល​ខែ​មីនា)។

Ander Herreraរបួស​សាច់ដុំ (អាច​ត្រលប់​មក​វិញ នៅ​ដើម​ខែ​មេសា)។

Zlatan Ibrahimovicរបួស​ជង្គង់(អាច​ត្រលប់​មក​វិញ នៅ​ចុង​ខែ​មីនា ឬ​ដើម​ខែ​មេសា)។

៦.ក្លឹប Tottenham Hotspur៖ មិន​មាន​កីឡាករ​របួស៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី