ការពិត Couple Run ចូលដើមក្រុមហ៊ុនមិនស្ទើរ តែបើដឹងហេតុផលនេះ រំភើបជំនួស
- 2018-02-23 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត Couple Run ចូលដើមក្រុមហ៊ុនមិនស្ទើរ តែបើដឹងហេតុផលនេះ រំភើបជំនួស
ចន្លោះមិនឃើញ
ជាក់ស្តែងលក់សំបុត្រមួយតម្លៃ ១៩៨០០រៀល ហើយ Fan បានមកវិញលើសតម្លៃសំបុត្រសឹងតែគុណនឹង៧ ព្រោះគ្រាន់តែកាបូបនាឡិកា Ice Watch តម្លៃ ៣៥ដុល្លារ បាត់ទៅហើយ និងនៅមានវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ប៉ុន្តែលោក មុត បញ្ញា ប្រធានទីផ្សារផ្នែកលក់បានឲ្យដឹងកាលថ្ងៃសន្និសីទកាសែតម្សិលមិញនៅ សណ្ឋាគារ SUN & MOON, Urban Hotel ថា ទោះបីខាត តែអត្ថប្រយោជន៍បានមកវិញវាមានតម្លៃក្រៃលែង និងជាប្រយោជន៍សង្គម ដែលនេះជាអ្វីដែលក្រុមហ៊ុនចង់បាន។
"រាល់ឆ្នាំតែងធ្វើនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ តែឆ្នាំនេះ កាន់តែពិសេសគឺខាងក្រុមហ៊ុន និងអ្នកចូលរួមសហការ បាកំណត់យកថ្ងៃ ៨មិនា ដែលជាសិទ្ធិនារីវិញម្តង ដើម្បីបំផុសស្មារតីជួយមន្ទីរពេទ្យគន្ធបុប្ផា និងជាទង្វើដ៏ល្អសម្រាប់សង្គមជាតិយើង អ្វីដែលពិសេសនោះគឺជួយលើកតម្កើង ព្រមទាំងឲ្យតម្លៃបន្ថែមទៀតលើស្រ្តីឲ្យមានសិទ្ធិស្មើនឹងបុរស"។ ការលើកឡើងពី លោក មុត បញ្ញា។
"និយាយដោយត្រង់ គឺមិនបានចំណេញទេ គ្រាន់តែកាបូបមួយ តម្លៃ ៣៥$ បាត់ទៅហើយ នៅមានអាវយឺត ម្សៅពណ៌លេង ជាច្រើនទៀត។ តែយ៉ាងណាក៏ក្រុមហ៊ុននៅតែបានអត្ថប្រយោជន៍ធំនោះគឺ ការចេះស្រលាញ់គ្នា ការចេះយោគយល់គ្នា ការចេះឲ្យតម្លៃគ្នា នេះជាអ្វីដែលក្រុមហ៊ុនចង់បាន"។ ការលើកឡើងបញ្ជាក់បន្ថែមពីប្រធានក្រុមហ៊ុន Watch Empire លោក សួង ស៊ីម។
រាល់ឆ្នាំកម្មវិធីនេះ ប្រារព្ធនៅភ្នំពេញ តែដោយសារចង់ឲ្យប្លែក និងផ្លាស់ប្តូរបរិយាកាស ក្រុមហ៊ុនសម្រេចថានឹងធ្វើនៅសៀមរាបវិញម្តង។ ដោយការជ្រើសរើសខេត្តនេះគឺមានលក្ខខណ្ឌអំណោយផលពិសេសៗជាច្រើនដូចជា៖
"ដោយសារខេត្តសៀមរាបជាទីតាំង និងតំបន់ដ៏ល្អមួយ ណាមួយមានសន្ទុះខ្លាំងរបស់ Fan ដែលគាំទ្រពីនាឡិកាដៃ Ice-Watch ហើយ២ឆ្នាំកន្លងមក ធ្វើនៅតែនៅភ្នំពេញ ដូច្នេះ ពួកគេ បានសំណូមពរឲ្យរៀបចំនៅសៀមរាបម្តង"។ នេះបើតាមការឲ្យដឹងពីអ្នកតំណាងផ្តាច់មុខ Ice-Watch លោក ពន្លឺ នៅសៀមរាប។
ជាមួយគ្នានេះក៏មានវត្តមានតារាចម្រៀង មាស សុខសោភា ផងដែរ ដែលនាងនឹងពាំនាំនូវបទចម្រៀងរៀបរាប់ពីអារម្មណ៍របស់មនុស្សស្រី បន្ទាប់ពីរៀបការហើយ និងមានការបង្ហាញជាពិសេសឲ្យសមស្របទៅនឹកម្មវិធីផងដែរ តែយ៉ាងណាម្ចាស់បទ សុំលាក់សិន។ អ៊ីចឹង Fan កុំភ្លេចទៅចូលរួមទាំងអស់គ្នាដើម្បីបានទស្សនាទស្សនីយ៍ភាពដ៏អស្ចារ្យ ក៏ដូចជាបានចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា។
សម្រាប់សំបុត្រមានចំនួនជាង ២៥០០ សំបុត្រ នៅខេត្តសៀមរាបផ្ទាល់លក់អស់ជាង ៨០០ ទៅ ១០០០ សំបុត្របាត់ទៅហើយអ៊ីចឹងអ្នកមិនទាន់បានទិញ អាចរកទិញសំបុត្រទាំង ៦សាខារបស់ក្រុមហ៊ុន Watch Empire និងភ្នាក់ងារស្ម័គ្រចិត្តនៅ ខេត្តសៀមរាប៖
កុំភ្លេចណា! ជួបគ្នានៅផ្សាររាត្រី ផាម (Palm Container Night Market) នៅថ្ងៃទី ០៨ មីនា ដែលត្រូវជាថ្ងៃសិទ្ធិនារីអន្តរជាតិក្នុងកម្មវិធី Couple Run ៕