​ខ្លាំង​មែន! សូហ្វតេន្នីសផ្នែក​បុរស​ឡើង​ជុំ​ទី​២​ ទាំង​អស់​គ្នា​​ពាន​មួយ​នៅ​ថៃ

  • 2018-02-23 04:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​សូហ្វតេន្នីស​ទាំង ៧ នាក់​ដែល​បាន​បញ្ជូន​ទៅ​ប្រកួត​ពាន​ Thailand Open International Soft Tennis Championship លើក​ទី​៧ នៅ​ទឹក​ដី​ថៃ បាន​ឡើង​ទៅ​ជុំ​ទី​២ ទាំង​អស់​គ្នា​ក្រោយ​យក​ឈ្នះ​កីឡាករ​ថៃ និង​ចិន​។

រូប​ថត៖​ ផ្ដល់​ឲ្យ​

ក្នុង​ចំណោម​កីឡាករ​​ទាំង ៧ ​នាក់​របស់​កម្ពុជា​មាន ៦ នាក់​បាន​យក​ឈ្នះ​ថៃ​​គឺ​មាន​ អន សម្បត្តិ, ឌឺម ច័ន្ទ​សម្បត្តិ ប៉ាល់ វ៉ាន់នី, កាន់ សោភ័ណ្ធ, ចន ម៉ារ៉ា និង កីឡាករ ឌឹម សំសុគាភារុន។ ​ចំណែក យី សរសារិទ្ធ គឺ​បាន​យក​ឈ្នះ ចិន​។ ពេល​នេះ​​កីឡាករ​សូហ្វតេន្នីស​ទាំង​អស់​កំពុង​រង់​ចាំ​ការ​ប្រកួត​ជុំ​ទី​២៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​