ច្បាស់​ដូច​ថ្ងៃ​រូបរាង Galaxy S9 ធ្លាយ​មុន​ដាក់​បង្ហាញ​ជា​ផ្លូវការ

  • 2018-02-24 01:57:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ដល់​ថ្ងៃ​ប្រកាស​បង្ហាញ​ជា​ផ្លូវការ​នៃ Galaxy S9/S9+ ពី​សំណាក់​ក្រុមហ៊ុន SAMSUNG បើ​យើង​ក្រឡេក​ទៅ​មើល​បណ្តាញ​សង្គម Weibo របស់​ប្រទេស​ចិន ក៏​ទម្លាយ​នូវ​រូប​ប៉ុន្មាន​សន្លឹក ដោយ​ហ៊ាន​សន្មត​ជា​ស្មាតហ្វូន​ជំនាន់​ថ្មី Galaxy S9 យ៉ាង​ពិត​ប្រាកដ។

ចចាមអារ៉ាម​មុន​នេះ​បន្តិច​ក៏​បញ្ជាក់​ស្រដៀង​គ្នា ត្រកូល S ឆ្នាំ ២០១៨ រចនា​នូវ​ជម្រើស ៤ ពណ៌​មាន​ខ្មៅ, ស្វាយ, ខៀវ និង​ប្រផេះ។ បំពាក់​នូវ​អេក្រង់ Super AMOLED ទំហំ ៥,៨ អ៊ីញ មាត្រដ្ឋាន ១៨,៥:៩ អម​អាវក្រោះ​ការពារ​ទឹក​ស្តង់ដារ IP68 និង​រត់​លើ​ប្រព័ន្ធ Android 8.0 Oreo។ ប្រើ​នូវ​ឈីប​ជំនាន់​ក្រោយ Snapdragon 845 ឬ Exynos 9810 ប្រភេទ Octa Core បន្ថែម RAM 4GB/64GB ROM មាន​រន្ធ​ដោត mciroSD គាំទ្រ​ដល់ 400GB។

សមត្ថភាព​កាមេរ៉ា​ក្រោយ​ទំហំ 12MP មាន Aperture f/1.5 និង​ខាង​មុខ 8MP បន្សំ​ថាមពល​ថ្ម​ធំ ៣ ០០០ mAh ហើយ​អ្វី​ដែល​ពិសេស​គាំទ្រ​ទាំង​មុខងារ​ស្កេន​ខ្ចៅ​ដៃ, ស្កេន​ប្រស្រី​ភ្នែក និង​ស្កេន​ផ្ទៃ​មុខ​ថែម​ទៀត​ផង។​ Galaxy S9 និង Galaxy S9+ រំពឹង​នឹង​ដាក់​បង្ហាញ​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ទី ២៥ កុម្ភៈ ជាមួយ​តម្លៃ​ក្បែរ ១ ០០០ ទៅ ១ ២០០ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម