ចេញ​តម្លៃ​ Galaxy S9/S9+ ប្រកាស​ថ្ងៃ​អាទិត្យ ឃើញ​រួច​អាច​ស្លុត​

  • 2018-02-23 02:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​រាត្រី​ថ្ងៃ​​អាទិត្យ​​សប្ដាហ៍​នេះ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ជា​ផ្លូវ​ការ​។ តាម​ការ​បង្ហោះ​លើ​គណនី​ Twitter របស់​ Evan Blass បាន​បង្ហាញ​អំពី​តម្លៃ​របស់​ស្មាតហ្វូន​នេះ​ ដែល​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប។

ផ្អែក​តាម​ Evan Blass និយាយ​ថា​ Galaxy S9 នឹង​មាន​តម្លៃ​ ៨៤១ អឺរ៉ូ (ប្រមាណ​ ១ ០៣៧ ដុល្លារ) និង​ Galaxy S9+ នឹង​មាន​តម្លៃ​ ៩៩៧ អឺរ៉ូ (ប្រមាណ​ ១ ២៣០ ដុល្លារ)។ បើ​ប្រៀប​ធៀប​​ទៅ​នឹង​ Galaxy S8/S8+ កាល​ពី​ឆ្នាំ​មុន​ ​ដាក់​លក់​លើ​ទីផ្សារ​អឺរ៉ុប​ក្នុង​​តម្លៃ​ ៧៩៩ អឺរ៉ូ (ប្រមាណ​ ៩៨៤ ដុល្លារ) និង ៨៩៩ អឺរ៉ូ (ប្រមាណ​ ១ ១០៧ ដុល្លារ)។

​​បញ្ជាក់​ថា​តម្លៃ​ Galaxy S9/S9+ ​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ និង​ទីផ្សារ​ដទៃ​ទៀត​ អាច​នឹង​ធូរ​ថ្លៃ​ជាង​ទីផ្សារ​អឺរ៉ុប ព្រោះ​ថា​កន្លង​មក​​នៅ​លើ​ផ្សារ​អឺរ៉ុប​ស្មាតហ្វូន​ត្រកូល​ S តែង​មាន​តម្លៃ​ថ្លៃ​ជាង​ទីផ្សារ​ដទៃ​ ដោយ​សារ​អត្រា​ពន្ធ។

មុខងារ​ថ្មីៗ​ដែល​គេ​ជឿ​ថា​នឹង​មាន​លើ​ Galaxy S9/S9+ រួម​មាន​រន្ធ​បំពង​សំឡេង​បែប​ Stero, មុខងារ​ស្កេន​មុខ​ដើម្បី​ដោះ​សោ​ដែល​មាន​កម្រិត​សុវត្ថិភាព​ល្អ​ជាង​មុន, កាមេរ៉ា​ក្រោយ​ដែល​អាច​ប្រែ​ប្រួល​ Aperture បាន និង​ការ​ប្ដូរ​ទីតាំង​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ទៅ​នៅ​ក្រោម​កាមេរ៉ា​វិញ៕

ចុចអាន៖

ប្រភព៖ PhoneArena | Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី