ហេតុផល ២ បើ​មិន​ចាំ​បាច់ កុំ​ទាន់​ទិញ Galaxy S8/S8+ ក្នុង​ខែ​កុម្ភៈ​នេះ

  • 2018-02-22 02:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​អតិថិជន​ដែល​កំពុង​លៃលក​រក​ទិញ​ស្មាតហ្វូន Galaxy S8/S8+ គួរ​ផ្អាក​ការ​គិត​មួយ​រយៈ​សិន ស្រប​ពេល​ក្រុមហ៊ុន SAMSUNG ក៏​កៀក​ដល់​ថ្ងៃ​ដាក់​បង្ហាញ​ផលិតផល​ថ្មី​នា​សប្តាហ៍​ក្រោយ ក្នុង​ពិព័រណ៍ MWC នៅ​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។​

ហេតុផល​ចម្បង ២ ដែល​គ្រប់​គ្នា​គួរ​រង់ចាំ។ ទី​មួយ​ Galaxy S9 និង S9+ ប្រាកដ​ណាស់​នឹង​វិវត្ត​នូវ​កម្លាំង​ម៉ាស៊ីន សមត្ថភាព​កាមេរ៉ា ក៏​ដូច​ជា​ប្រព័ន្ធ Software កាន់​តែ​ទំនើប មួយ​ទៀត​អតិថិជន​ក៏​មាន​ឱកាស​សាកល្បង​ស្មាតហ្វូន​ជំនាន់​ក្រោយ​បង្អស់​ពី​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង។ ទី​ពីរ​តាម​ការ​ប្រមើល​មើល រាល់​ត្រកូល S សេរ៊ី​ថ្មី​បង្ហាញ​ខ្លួន ជំនាន់ S8/S8+ ប្រាកដ​ជា​ចុះ​ថោក​ ឬ​ម្យ៉ាង​ទៀត​អ្នក​អាច​ថែម​លុយ​ទិញ S9 ករណី​តម្លៃ​ខុស​គ្នា​បន្តិចបន្តួច។

យ៉ាងណាមិញ​ប្រសិន​ជា​អ្នក​ពេញ​ចិត្ត​ស្មាតហ្វូន​អេក្រង់​ធំ អម​នឹង​ការ​ប្រើ​ប៊ិច Stylus ពិត​ណាស់ ដែល​អាច​សម្រេច​ចិត្ត​លើ Galaxy Note 8 ឬ​ចង់​ភ្លក់​ផលិតផល​ថ្មី ដោយ​រង់​ចាំ​ប្រហែល ៤ ទៅ ៥ ខែ​ទៀត។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី