ស្រោម​ជើង​ឆ្លាតវៃ ផលិត​សម្រាប់​ទារក មួយ​គូ​ថ្លៃ​ដល់ ៣០០ ដុល្លារ

  • 2018-02-21 09:01:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោគ​សញ្ញា​នៃ​ជំងឺ​ម្យ៉ាង​ឲ្យ​ឈ្មោះ SIDS បណ្ដាល​ឲ្យ​ទារក​ដេក​ស្លាប់​ភ្លាមៗ​ទាំង​គ្មាន​មូលហេតុ ប្រហែល ៣ ៧០០ នាក់ គិត​ត្រឹម​ឆ្នាំ ២០១៥។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី CDC បាន​ស្រាវជ្រាវ។​

ដើម្បី​បញ្ចប់​រឿងរ៉ាវ​គួរ​ឲ្យ​ខ្លាច​រអាលមួយ​នេះ ស្រោមជើង​ឆ្លាតវៃ Owlet Smart Sock ក៏បាន​ប្រកាស​លក់​នៅ​លើ​ទីផ្សារ។​

ផ្អែក​តាម​ស្រ្តី​ម្នាក់​មាន​ឈ្មោះ Jeniece Pettitt ដើម្បី​បញ្ចៀស​រឿង​ហេតុ​មិន​ល្អ អ្នក​ស្រី​បាន​ទិញ​ស្រោមជើង​ពិសេស​សម្រាប់​ទារក​របស់ខ្លួន ដែល​ទើប​កើត​កាល​ពី​ខែ​តុលា។

ក្នុង​តម្លៃ ២៩៩ ដុល្លារ ផលិតផល Owlet មាន​បច្ចេកវិទ្យា​ឥត​ខ្សែ​ត្រួត​ពិនិត្យ​នៅ​ចង្វាក់​បេះដូង​ និង​កម្រិត​អុកស៊ីហ្សែន​របស់​ទារក ហើយ​ជូន​ដំណឹង​នូវ​ព័ត៌មាន​ទាំង​ឡាយ ទៅ​កាន់​ឧបករណ៍​មួយ​ផ្សេង​ទៀត​ ដែល​អ្នក​អាច​តម្កល់​ទុក​នៅ​ទីតាំង​ណា​មួយ​ក្នុង​ចម្ងាយ ៣០ ម៉ែត្រ។ បើ​កាល​ណា​ចាប់​បាន​ថា​ចង្វាក់​បេះដូង​ទារក​មាន​ការ​ប្រែប្រួល​ដល់​ចំណុច​គ្រោះថ្នាក់ ភ្លាម​នោះ​នឹង​បន្លឺ​សំឡេង​រោទ៍។

ម្យ៉ាង​វិញ​ទៀត​ក៏​អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន ប៉ុន្តែ​តម្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​ប្រចាំ​ខែ ៧ ដុល្លារ ។ ជា​ប្រភេទ​ឧបករណ៍​ប្រើ​ថ្ម ដែល​ទាមទារ​ឲ្យ​អាណាព្យាបាល​សាក​បំពេញ​សឹង​តែ​រៀងរាល់​មួយ​ថ្ងៃ​ម្តង ដោយ​វា​​នឹង​បញ្ជូន​សញ្ញា​នូវ​ភ្លើង​លោត​ភ្លឹបភ្លែត អំឡុង​ពេល​ជិត​អស់​ថាមពល។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី