មេធំ Tesla ចេញមុខ​ឆ្លើយតប​ភ្លាមៗ​ ក្រោយ​រថយន្ត​ Model 3 កើត​គ្រោះថ្នាក់​បុក​ទង្គិច​ធ្ងន់ធ្ងរ​

  • 2018-02-20 02:03:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​បណ្ដាញ​សង្គម​ Reddit ម្នាក់​បាន​បង្ហោះ​រូបភាព​ ពី​ភាព​ខ្ទេចខ្ទី​របស់​រថយន្ត​ Tesla Model 3 ក្រោយ​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​។ សំណាង​ល្អ​ ពុំ​មាន​អ្នក​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។

អ្នក​រងគ្រោះ​ របួស​ជើង​ស្ដាំ​បន្តិច​ ពី​កន្លែង​ជាន់​ហ្ការ​ (Gas Pedal)។ អ្នក​រួម​ដំណើរ​ ដាច់​រលាត់​ដៃ​ ដោយសារ​អេក្រង់​មើល​ព័ត៌មាន​ខាងមុខ​បែក​ (Infotainment Screen )។

ការ​បែក​អេក្រង់​ខាងមុខ​នោះ​ បាន​បិទ​ផ្លូវ​ក្នុង​ការ​បើក​ប្រអប់​នៅ​ខាងមុខ​កន្លែង​ដាក់​ឯកសារ​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​អ្នក​បើកបរ​ពិបាក​បើក​យក​។

ឆ្លើយតប​ ទៅ​នឹង​បញ្ហា​អេក្រង់​បែក​ និង​ប្រអប់​ដាក់​ឯកសារ​ លោក​ Elon Musk នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Tesla បាន​បង្ហាញ​គំនិត​លើ​ Twitter ថា​ រថយន្ត​ Model 3 ជំនាន់​ក្រោយ​នឹង​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​បន្ថែម​ ដើម្បី​ដក​ចេញ​នូវ​បញ្ហា​នេះ​។

គំនិត​របស់​គាត់​ចង់​ឲ្យ​ ប្រអប់​ដាក់​ឯកសារ​នៅ​ផ្នែក​ខាង​មុខ​បើក​ដោយ​ស្វ័យប្រវត្តិ​ ក្រោយ​ពេល​ប៉ះ​ទង្គិច​ ក៏​ដូចជា​ភ្ជាប់​ស្រទាប់​ប្លាស្ទិក​ទៅ​នឹង​អេក្រង់​ខាងមុខ​ ដើម្បី​ឲ្យ​រឹត​ចូល​គ្នា​បាន​ល្អ​។

ក្រុម​ផលិត​រថយន្ត​ បាន​ព្យាយាម​ធ្វើការ​យ៉ាង​ល្អ​បំផុត​ ដើម្បី​ពិនិត្យ​ និង​ដោះស្រាយ​ អ្វី​ដែល​អាច​កើតឡើង​ កំឡុង​ពេល​រថយន្ត​ប៉ះ​ទង្គិច​។ រាល់​រថយន្ត​មាន​វត្តមាន​លើ​ទីផ្សារ​ សុទ្ធតែ​បាន​ឆ្លង​កាត់​ការ​សាកល្បង​លើ​ចំណុច​នេះ​។ តែ​ទោះ​ជា​យ៉ាង ក៏​នៅ​តែ​មាន​ចន្លោះ​ប្រហោង​មួយ​ចំនួន​តូច ដែល​ពិបាក​ស្មាន​ដល់​៕

យ៉ាងណាមិញ​ ចំពោះ​ការ​ពង្រឹង​សមត្ថភាព​អេក្រង់​ ប្រហែល​ជា​តម្រូវ​នូវ​ Hardware ថ្មី​ជំនួស​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន