Facebook ត្រៀម​ចេញ​ផលិតផល​ថ្មី ដេញ​ជើង Apple និង Google

  • 2018-02-18 03:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​បច្ចុប្បន្ន​មិន​សូវ​សង្កេត​ឃើញ Facebook មាន​ប្រកាស​លក់​ផលិតផល​បច្ចេកវិទ្យា​ណា​មួយ​ក្តី ប៉ុន្តែ​នា​ថ្ងៃ​ខាង​មុខ​គ្រប់​យ៉ាង​អាច​នឹង​ប្រែប្រួល។ ផ្អែក​តាម​របាយការណ៍​ DigiTimes ​បង្ហើប​ប្រាប់​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង Menlo Park នឹង​ប្រកាស​បង្ហាញ​នូវ Speaker ឆ្លាតវៃ​ពីរ​ម៉ូដែល​មាន Codename ឈ្មោះ Aloha និង Fiona នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៨។

បំពាក់​នូវ​អេក្រង់ Touchsreen ទំហំ ១៥ អ៊ីញ ប៉ុនៗ​គ្នា​ដោយ​ផ្ដោត​សំខាន់​លើ​មុខងារ Video Call បន្សំ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន។ នេះ​ទៀត​សោត​ជា​ការ​ប្រជែង​ជាមួយ Amazone Echo, Google Home និង Apple HomePod ដែល​សុទ្ធ​សឹង​ជា​ផលិតផល​ក្នុង​ស្រុក​តែ​មួយ ស្រប​ពេល​ Facebook ផ្តោត​លើ​ការ​ប្រើ​ប្រព័ន្ធ Touchscreen ស្រដៀង​ដូច​អ្វី​ដែល Echo របស់ Amazon កំពុង​មាន​សព្វថ្ងៃ។​

អ្វី​ដែល​ពិសេស​ក៏​រំពឹង​ប្រើ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ដើម្បី​ចូល​ប្រើប្រាស់​គណនី Facebook លើ Speaker ឆ្លាតវៃ ហើយ​ឆ្លង​កាត់​សំឡេង​មនុស្ស​ដើម្បី​បញ្ជា ក៏​ដូច​ជា​ការ​ចុះ​កិច្ច​កុងត្រា​ទទួល​អាជ្ញាប័ណ្ណ​ស្តាប់​តន្រ្តី​ពី​ក្រុមហ៊ុន SONY និង Universal Music។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា