វត្ថុ​សាមញ្ញ​ទាំង​​នេះ​ អ្នក​មិន​គួរ​ទុក​​ចោល​ក្នុង​រថយន្ត​

  • 2018-02-16 07:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ត្រូវ​បាន​គេ​​ផលិត​ឡើង​សម្រាប់​​ធ្វើ​ដំណើរ​ ប៉ុន្តែ​មិន​មែន​សម្រាប់​ជា​ឃ្លាំង​រក្សា​ទុក​វត្ថុ​ឡើយ។ រក្សា​ទុក​វត្ថុ​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​​ក្នុង​រថយន្ត​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ និង​សុវត្ថិភាព​របស់​អ្នក​ក៏​ថា​បាន។

ឱសថ

​ឱសថ​រឹត​​វត្ថុ​ដែល​ចាំ​បាច់​ត្រូវ​​រក្សា​ទុក​​ក្នុង​កន្លែង​ដែល​មាន​កម្រិត​សីតុណ្ណភាព​​កម្រិត​ស្តង់ដារ​ដើម្បី​រក្សា​គុណ​ភាព។ បើ​អ្នក​ទុក​​ក្នុង​រថយន្ត​ដែល​​ថត​ចោល​ក្រោម​កម្តៅ​ថ្ងៃ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គុណភាព​មិន​ខាន។

គ្រឿង​អេឡិចត្រូនិក​

គ្រឿង​អេឡិចត្រូនិក​ដែល​មាន​តម្លៃ​ដូច​ជា​ កុំព្យូទ័រ ទូរសព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ដែល​​ផ្ទុក​ព័ត៌មាន​​អាច​​នឹង​ងាយ​ធ្វើ​ឲ្យ​​គេ​លួច។ បើ​អ្នក​មាន​តួនាទី​ធំ​ណា​មួយ​ ឬ​ទទួល​ខុស​ត្រូវ​រក្សា​ឯកសារ​សំខាន់​ៗ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ដាច់​ខាត​មិន​ត្រូវ​ទុក​ក្នុង​រថយន្ត​ឡើយ​ បើ​ពុំ​នោះ​ទេ​​ខួច​ទាំង​រថយន្ត​ បាត់​ទាំង​ឯកសារ។​

ក្រែម​ការពារ​កម្តៅ​ថ្ងៃ​

ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ ឬ​ Sunscreen មាន​​គ្រឿង​ផ្សំ​ដ៏​សកម្ម​ដើម្បី​​ទប់​ស្កាត់​កម្តៅ​ថ្ងៃ។ ប្រសិន​បើ​រក្សា​ទុក​វា​ក្នុង​រថយន្ត​​នៅ​ពេល​ថ្ងៃ​ក្តៅ​អាច​​ធ្វើ​ឲ្យ​កាត់​បន្ថយ​ប្រសិទ្ធភាព​របស់​វា​បាន។ លើស​ពី​នេះ​ កម្តៅ​អាច​ធ្វើ​ឲ្យ​វា​ផ្ទុះ​បែក​ និង​បន្សល់​ទុក​ក្លិន​មិន​ល្អ​ និង​ស្មោកគ្រោក​ក្នុង​រថយន្ត។​

​ដប​​ទឹក​សុទ្ធ​

​ការ​សិក្សា​​បាន​​បង្ហាញ​ថា​ សារធាតុ​គីមី​ BPA និង​អាស៊ីត​​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​សំបក​ដប​ទឹក​សុទ្ធ​ដែល​អាច​​​បង្ក​គ្រោះ​ថ្នាក់​​បាន។ ទុក​សំបក​ដប​ក្នុង​រថយន្ត​​ដែល​ស្ថិត​ក្រោម​កម្ដៅ​ថ្ងៃ​​អាច​ធ្វើ​ឲ្យ​រលាយ​ជាតិ​គីមី​ទាំង​នេះ​ចូល​​ក្នុង​ទឹក​។ ដូច្នេះ​ប្រសិន​បើ​អ្នក​ពិសា​ទាំង​ទាំង​នោះ​ក៏​អាច​មាន​បញ្ហា​ដល់​សុខភាព​ដែរ។​

កាបូប​ដៃ​

វា​មិន​ខុស​អី​ពី​ឧបករណ៍​អេឡិចត្រូនិក​នោះ​ទេ កាបូប​ដៃ​ ឬ​កាបូប​ស្ពាយ​នៅ​ក្នុង​រថយន្ត​ក៏​ក្លាយ​ជា​មុខ​សញ្ញា​សម្រាប់​ចោរ​ដែរ។ ប្រសិន​បើ​រថយន្ត​របស់​អ្នក​ទំនើប​​អាច​ចាក់​សោ​​ដោយ​មាន​សំឡេង​រោរ៍​ បើ​មាន​នរណា​ម្នាក់​ប៉ះ​ពាល់​អាច​ជា​ការ​ប្រសើរ​ដែរ​ ប៉ុន្តែ​​ចុះ​បើ​រថយន្ត​មិន​សូវ​ទំនើប​ ឬ​ចាស់​គ្មាន​សំឡេង​ជា​ដើម្បី​ ហើយ​ស្ងាត់​ទៀត​អាច​​ត្រូវ​បាន​ចោរ​​វាយ​កញ្ចក់​ចូល​យក​មិន​ខាន។

វ៉ែន​តា​

ប្រើ​វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ​ពាក់​ដើម្បី​បើក​បរ​រថយន្ត​ជា​ការ​ប្រសើរ​ហើយ​ ប៉ុន្តែ​​កុំ​ទុក​វា​ក្នុង​រថយន្ត​។ កម្តៅ​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​គុណភាព​​​របស់​វា​រហូត​ឡើង​កម្តៅ​ខ្លាំង​ដែល​ពិបាក​ពាក់។ ទុក​វ៉ែនតា​ ឬ​វ៉ែន​តា​ការពារ​កម្តៅ​ថ្ងៃ​​​នៅ​លើ​ប៉ាណ្ណូនាឡិកា​​ក្នុង​ឡាន​រឹត​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ ពី​ព្រោះ​កញ្ចក់​ខាង​មុខ​រថយន្ត​អាច​ទាញ​កម្តៅ​ថ្ងៃ​ដូច​ជា​កញ្ចក់​ស្រួប​ដែរ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Susan Thomas អ្នក​នាំ​ពាក្យ​សមាគម​អ៊ុកទិក​អាមេរិក។​

ឯកសារ​សំខាន់​ៗ​

បើ​អ្នក​មាន​ឯកសារ​សំខាន់​ផ្ទាល់​ខ្លួន​​ដែល​គ្រោង​​ធ្វើ​កិច្ច​ការ​សំខាន់​ៗ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន។ ​យក​ល្អ​ អ្នក​មិន​ត្រូវ​ទុក​ក្នុង​រថយន្ត​​នៅ​ពេល​អ្នក​​​ចាក​ចេញ​ពី​រថយន្ត។ ចុះ​ប្រសិន​បើ​នរណា​វាយ​បំបែក​កញ្ចក់​ចូល​យក​វត្ថុ​ក្នុង​រថយន្ត​ ឬ​មាន​​បញ្ហា​ប្រការ​ណា​មួយ​នោះ​ អ្នក​ប្រាកដ​ជា​វេទនា​ហើយ។

លិខិត​ឆ្លង​ដែន​

មិន​ត្រូវ​ទុក​លិខិត​ឆ្លង​ដែន​ក្នុង​ឡាន​ជា​ដាច់​ខាត​នៅ​ពេល​ធ្វើ​ដំណើរ។ មែន​ទែន​ទៅ​ ទុក​អ្វី​មួយ​ក្នុង​រថយន្ត​ ហើយ​ចាក​ចេញ​​នោះ​ងាយ​ភ្លេច​ភ្លាំង​ណាស់​ ជា​ពិសេស​ពេល​ត្រូវ​ធ្វើ​ដំណើរ​​ឆ្លង​ដែន​ជា​ដើម។ ​ប្រការ​ដ៏​បំផុត​​គឺ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​ក្នុង​ហោប៉ៅ​ ឬ​ក្នុង​កាបួប​ជាប់​ខ្លួន។

ស្រា​

ស្រា​ក៏​អ្នក​មិន​គួរ​រក្សា​ទុក​ក្នុង​រថយន្ត​ដែរ។ ប្រសិន​បើ​ដប​ស្រា​នៅ​ក្នុង​រថយន្ត​ឡើង​កម្តៅ​ខ្លាំង​ រស់​ជាតិ​នឹង​ខួច​គុណភាព​ ហើយ​​ចុះ​បើ​ក្តៅ​ខ្លាំង​​អាច​បណ្តាល​ឲ្យ​បែក​ក៏​ថា​បាន៕

ប្រភព៖ Reader's digest  

អត្ថបទថ្មី