ប្រទះ​ឃើញ​វីដេអូ Mi Mix 2S ប្រើ Style ចុច​​ស្រដៀង​ iPhone X

  • 2018-02-18 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បែក​ធ្លាយ​រូបភាព​​រូបភាព​ Banner ផ្លូវ​ការ​របស់​ Mi Mix 2S ប៉ុន្មាន​ថ្ងៃ​មុន។ ថ្មីៗ​នេះ​ ប្រទះ​ឃើញ​មាន​មាន​លេច​ចេញ​វីដេអូ​ខ្លី​មួយ​ទៀត បង្ហាញ​ពី​ការ​កាន់​ចុច​​​ Mi Mix 2S ផ្ទាល់​ដៃ​តែ​ម្ដង។ ​​ជា​ពិសេស​​របៀប​ប្រើ​ដូច​ទៅ​នឹង​មុខងារ​លើ iOS 11 ក្នុង iPhone X អីចឹង​ដែរ។

Mi Mix 2S

Mi Mix 2S ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ​ ៥,៩៩ អ៊ីញ មាន​ RAM ទំហំ​ ៨ GB អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB និង​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ដែល​ជា​ជំនាន់​ចុង​ក្រោយ។

Mi Mix 2S នៅ​ផ្នែក​ខាង​មុខ​អាច​នឹង​បំពាក់​​ដោយ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ​តែ​ម្ដង សល់​តែ​​ប្រឡោះ​ខ្មៅ​តូច​មួយ​ទុក​ដាក់​កាមេរ៉ា​ Selfie។

បន្ថែម​ពី​នេះ​​មាន​ចចាមអារ៉ាម​ថា​ Mi Mix 2S មាន​បំពាក់​កាមេរ៉ា​ទំហំ​ ១២ MP ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ដែល​ប្រើ​ Sensor របស់​ Sony ម៉ូដែល​ IMX363។ គេ​រំពឹង​ថា​ Mi Mix 2S នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ​ ២០១៨ នា​​ចុង​ខែ​កុម្ភៈ​នេះ៕

ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ៖

Like Page Sabay News Technology... ដើម្បី​ទទួល​បាន​ចំណេះដឹងជាច្រើន​ពីបច្ចេកវិទ្យា

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា