នាំ​គ្នា​ដាក់​កាមេរ៉ា​ តាម​ស្ទីល​ iPhone X អស់​រលីង!

  • 2018-02-14 02:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្ដូរ​​មក​ប្រើ​រចនាបថ​កាមេរ៉ា​ភ្លោះ​​បែប​បញ្ឈរ​នៅ​លើ iPhone X​ ដោយ​វា​អាច​ផ្ដល់​គុណសម្បត្តិ​​ពេល​ប្រើ​រួម​គ្នា​ជា​មួយ​នឹង​កម្មវិធី​បែប​ AR (Aaugmented Reality)។ កាមេរ៉ា​ភ្លោះ​បញ្ឈរ​នេះ​មាន​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ ដោយ​សារ​វា​​ចម្លែក​ភ្នែក​ពេក។

យ៉ាងណាក្ដី​ ជា​បន្ត​បន្ទាប់​មក​មាន​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​នេះ​បាន​យក​រចនាបថ​ប្រភេទ​នេះ​ទៅ​ដាក់​លើ​ស្មាតហ្វូន​ជំនាន់​ថ្មី​របស់​ខ្លួន។ មិន​ត្រឹម​តែ​មាន​លក្ខណៈ​បញ្ឈរ​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ​សូម្បី​ទីតាំង​កាមេរ៉ា​ក៏​នៅ​ផ្នែក​កៀន​ខាង​ឆ្វេង​ដូច​គ្នា​ទៀត​ផង។ ស្មាតហ្វូន​ទាំង​នោះ​មាន​ដូច​ជា ៖

# Xiaomi Redmi Note 5 Pro (ប្រកាស​ចេញ​​ថ្ងៃ​ទី​ ១៤ កុម្ភៈ​ ឆ្នាំ​ ២០១៨)

Redmi Note 5 ពេលដាក់ធៀបនឹង iPhone X

# Huawei P20/20 Plus (ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី​ ២៧ ខែ​មីនា​ ឆ្នាំ​ ២០១៨ ​ដោយ​មាន​កាមេរ៉ា​ចំនួន​ ៣ គ្រាប់​)

# Huawei P20 Lite (គេ​ជឿ​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ចុង​ខែ​កុម្ភៈ​នេះ)

​​​# OWWO X (ចម្លង​រាង​តាម​ iPhone X ទាំង​ស្រុង ប្រកាស​ចេញ​ដើម​ខែ​កុម្ភៈ)

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី