ធ្លាយ​រូប​រាង Mi Mix 2S ឌីហ្សាញ​ឡូយអស់​ស្ទះ​

  • 2018-02-12 01:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ​រូបភាព​ Banner ផ្លូវ​ការ​របស់​ Xiaomi Mi Mix 2S បាន​លេច​ធ្លាយ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន​ ដោយ​មាន​បង្ហាញ​ពី​រូបរាង​ រួម​ទាំង​លក្ខណ​សម្បត្តិ​មួយ​ចំនួន។

រូបរាង​របស់​ Mi Mix 2S ពិត​ជា​លេច​ធ្លោ​ខ្លាំង​ ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ​ដោយ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ​តែ​ម្ដង សល់​តែ​​ប្រឡោះ​ខ្មៅ​តូច​មួយ​ទុក​ដាក់​កាមេរ៉ា​ Selfie។ ផ្ទាំង​ Banner បាន​រៀប​រាប់​ថា​អេក្រង់​ស្មាតហ្វូន​មាន​ទំហំ​ ៥,៩៩ អ៊ីញ មាន​ RAM ទំហំ​ ៨ GB អង្គ​ផ្ទុក​ទិន្នន័យ​ ២៥៦ GB និង​មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ដែល​ជា​ជំនាន់​ចុង​ក្រោយ។

បន្ថែម​ពី​នេះ​​មាន​ចចាមអារ៉ាម​ថា​ Mi Mix 2S មាន​បំពាក់​កាមេរ៉ា​ទំហំ​ ១២ MP ជា​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ ដែល​ប្រើ​ Sensor របស់​ Sony ម៉ូដែល​ IMX363។ គេ​រំពឹង​ថា​ Mi Mix 2S នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ MWC ឆ្នាំ​ ២០១៨ នា​​ចុង​ខែ​កុម្ភៈ​នេះ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង