​ធ្លាយ​ទាំង​ភ្នែល​! ​​​​លក្ខណៈ​សម្បត្តិ​ Galaxy S9/S9+ ដែល​ប្រកាស​ថ្ងៃ​ ២៥ កុម្ភៈ​

  • 2018-02-20 02:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ត្រឹម​តែ​៥ ថ្ងៃ​ទៀត​ Galaxy S9/S9+ នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​នេះ​លក្ខណៈ​សម្បត្តិ​ រួម​ទាំង​រូបរាង​​របស់​វា​​​បាន​លេច​ធ្លាយ​ឡើង ធ្វើ​ឲ្យ​​កក្រើក​បណ្ដាញ​អ៊ីនធឺណិត។

Galaxy S9/S9+ ​មាន​ប្រើ​អេក្រង់​ប្រភេទ​ Infinity Display ដូច​ជា​ Galaxy S8/S8+ ដែរ​ ​ដោយ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​​បាន​ប្ដូរ​ទៅ​ផ្នែក​ខាង​ក្រោយ​វិញ​ ហើយ​ចំពោះ​ Galaxy S9+ មាន​កាមេរ៉ា​ភ្លោះ​ រចនាបថ​បញ្ឈរ។​

កាមេរ៉ា​កម្រិត​ ១២ MP របស់​ Galaxy S9 រំពឹង​ថា​​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ ដោយ​មាន​ Aperture ដែល​អាច​ប្រែ​ប្រួល​ពី​ f/1.5 ទៅ f/2.4។ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​លើ​ Galaxy S9+ នឹង​មាន​កាមេរ៉ា​មេ​សមត្ថភាព​ដូច​​កាមេរ៉ា​ Galaxy S9 បូក​រួម​នឹង​​កាមេរ៉ា​​ទី​ពីរ​​មាន​កម្រិត​ ១២ MP ​ដែល​មាន​ Aperture f/2.4 ដូច​គ្នា​នឹង​កាមេរ៉ា​ភ្លោះ​របស់​ Galaxy Note8។

​​​Galaxy S9 មាន​អេក្រង់​ AMOLED ទំហំ​ ៥,៨ អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២៩៦០ x ១៤៤០ និង​ Galaxy S9+ មាន​អេក្រង់​ទំហំ​ ៦,២ អ៊ីញ។ ស្មាតហ្វូន​ទាំង​ពីរ​​ប្រើ​បន្ទះ​ឈីប​ Snapdragon 845 ​ល្បឿន​ ២,៦ GHz និង​ Exynos 9810 ល្បឿន​ ២,៩ GHz។

Samsung នឹង​ផ្ដល់​ជូន​ជម្រើស​ទំហំ​ RAM ពីរ​ប្រភេទ​​ដោយ​ប្រភេទ​តូច​មាន​ RAM ៤ GB និង​ ប្រភេទ​ធំ​មាន​ RAM ទំហំ​ ៦ GB។ អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​មាន​ទំហំ​ ៦៤ GB ដូច​គ្នា​ ដែល​អាច​បន្ថែម​ទំហំ​បាន​តាម​មេមូរី​កាត។

ចំណែក​ថាមពល​ថ្ម​វិញ​នៅ​តែ​មាន​ទំហំ​ ៣០០០ mAh និង ៣៥០០ mAh ដូច​ជា​ Galaxy S8/S8+ ដដែល។ ចំពោះ​តម្លៃ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​កន្លង​មក​បង្ហាញ​ S9/S9+ ថ្លៃ​ជាង​ S8/S8+ ប្រមាណ​ ៧០ ដុល្លារ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី