សូម្បី​មេ Apple ក៏​បិទ​សិទ្ធិ​មិន​ឲ្យ​ក្មួយ​បង្កើត​​លេង​ Facebook

  • 2018-02-21 07:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​ក្នុង​កម្មវិធី Everyone Can Code នៅ​មហាវិទ្យាល័យ Harlow ចក្រភព​អង់គ្លេស CEO ក្រុមហ៊ុន Apple លោក Tim Cook បាន​​លើក​ឡើងការ​មិន​ពេញ​ចិត្ត​ជុំវិញ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម Facebook។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន The Guardian បុរស​វ័យ ៥៧ ឆ្នាំ​បាន​សង្កត់​ធ្ងន់​បែប​នេះ​ថា "មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្ញុំ​នឹង​មិន​អនុញ្ញាត ហើយ​មិន​ចង់​ឲ្យ​ពួក​គេ (ក្មួយ​ប្រុស) ប្រើប្រាស់​បណ្ដាញ​សង្គម"។

Cook បង្ហាញ​ពី​ចំណុច​អវិជ្ជមាន ខណៈ​កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៦ លោក​ថ្លែង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts ក៏​ធ្លាប់​ព្រមាន​ថា​ទំនោរ​នៃ​ការ​ប្រើ​បណ្ដាញ​សង្គម អាច​បង្វក់​ឲ្យ​មនុស្ស​បែក​គំនិត​ប្រឆាំង​នឹង​សង្គម។​ គ្រា​នោះ​ទាំង Facebook និង Twitter បាន​ចែកចាយ​ព័ត៌មាន​មិន​ពិត ដែល​គ្មាន​ប្រភព​ច្បាស់លាស់ អំឡុង​ពេល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។

លោក Cook បាន​បង្ហើប​ពី​ភាព​ជោគជ័យ​មួយ​ផ្នែក​ធំ​ដែល Facebook ទទួល​បាន​មក​ពី​ទំហំ​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​មាន​ការ​កើន​ឡើង។

អ្នក​ជំនាញ​ក្រៅ​ស្រុក​ក៏​បង្ហាញ​ពី​គន្លឹះ​សំខាន់ ៣ ដែល​អាណាព្យាបាល​គួរ​ស្វែងយល់ មុន​បើក​ចិត្ត​ឲ្យ​កូន​របស់​ពួក​គេ ផ្ដើម​ប្រើប្រាស់​បណ្ដាញ​សង្គម:

  • ​​ត្រូវ​ដឹង​ពី​កូដ​សម្ងាត់​គណនី​ពួក​គេ : អាច​អនុញ្ញាត​ឲ្យ​អាណាព្យាបាល​តាមដាន​ពី​ការ​ប្រើប្រាស់
  • ប្រាប់​ពី​ច្បាប់​ទម្លាប់​ជា​មុន : រៀបរាប់​ពី​បម្រាម​ទុក​ឲ្យ​ហើយ មុន​បើក​សិទ្ធ​សម្រាប់​កូនៗ
  • សួរ​នាំ​ឲ្យ​ច្បាស់លាស់ : ត្រូវ​ដឹង​ពី​គោលបំណង​ដែល​ពួក​គេ​ចង់​ប្រើ​បណ្តាញ​សង្គម

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី