ជួប​ច្រើន​ហើយ អ្នក​ប្រើ iOS 11 រក​កន្លែង​បើក AirDrop មិន​ឃើញ

  • 2018-02-20 01:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ជំនាន់ iOS 10 មុខងារ AirDrop សម្រាប់​ផ្ទេរ​រូបភាព​ទៅ​កាន់ iPhone/iPad ដទៃ មាន​លក្ខណៈ​សាមញ្ញ​ដោយ​អ្នក​គ្រាន់​អូស​ចេញ​ពី​មុខងារ Control Center។ តែ​សម្រាប់ iOS 11 អ្នក​ប្រើប្រាស់​ភាគ​ច្រើន រក​កន្លែង​បើក​មុខងារ​មួយ​នេះ​មិន​ឃើញ រហូត​ដល់​អ្នក​ខ្លះ​លាន់​មាត់​ថា Apple ប្រហែល​ដក AirDrop ចោល​ថែម​ទៀត​ផង។

​វិធី​សាមញ្ញ ២ ក្នុង​ការ​ដំណើរការ​ AirDrop លើ iOS 11:

+បើ​តាម​ផ្ទាំង Control Center (ចាប់​ពី iPhone 6s ឡើង​ទៅ)

  • ត្រង់​ផ្ទៃ Home screen អូស​ពី​ផ្នែក​ខាង​ក្រោម​មក​លើ​ដល់​ឃើញ​ផ្ទាំង Control Center
  • ប្រើ 3D Touch ចុច​សង្កត់​ឲ្យ​ជាប់​លើ​រូប Network (សញ្ញា​បើក​អ៊ីនធឺណិត)
  • ​ភ្លាម​នោះ​ឃើញ​មុខងារ​ច្រើន​ទៀត​លោត​មក​ដូច​ជា AirDrop ឬ Personal Hotspot ជា​ដើម
  • ចុច​យក Everyone ជា​ជម្រើស​ល្អ​បំផុត (ក្នុង​ករណី​មាន​នរណា​ផ្ញើ​ចូល​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ អ្នក​មាន​សិទ្ធ​មិន​ទទួល​យក​បាន)។

+បើក​ក្នុង Settings:

  • ចូល​ទៅ​កាន់ Settings
  • អូស​មក​ក្រោម​យក General
  • អូស​រក​មុខងារ AirDrop
  • រើស​យក​ Everyone ជា​ការ​ស្រេច

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី