អ្នកបានកាន់ Galaxy S9/S9+ ក្នុងដៃ លួចបង្ហើបពីមុខងារពិសេសៗ ខ្ទេចគ្មានសល់
- 2018-02-21 07:01:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបានកាន់ Galaxy S9/S9+ ក្នុងដៃ លួចបង្ហើបពីមុខងារពិសេសៗ ខ្ទេចគ្មានសល់
ចន្លោះមិនឃើញ
កាលពីម្សិលម្ង៉ៃមានការលេចធ្លាយព័ត៌មានអំពីលក្ខណៈសម្បត្តិ និងរូបរាងផ្លូវការរបស់ Galaxy S9/S9+។ រំលងបានមួយថ្ងៃ មានអ្នកប្រើប្រាស់វិបសាយ Reddit ម្នាក់ដែលអះអាងថាបានចាប់កាន់ Galaxy S9/S9+ បានពីរម៉ោង បានចេញមុខបង្ហើបមុខងារពិសេសៗលើស្មាតហ្វូនជំនាន់ថ្មីនេះ។
អំពីរូបរាងរបស់ Galaxy S9/S9+ គេបានដឹងរួចមកហើយថាវាស្រដៀងទៅនឹង Galaxy S8/S8+។ ចំណុចខុសគ្នាខ្លាំងនៅត្រង់ទីតាំងទ្រនាប់ស្កេនម្រាមដៃ ដែលបានប្ដូរទីតាំងទៅខាងក្រោយទូរសព្ទ។ អ្នកប្រើប្រាស់ខាងលើបានអះអាងថាផ្ទៃ UI របស់ Galaxy S9/S9+ ក៏ស្រដៀងនឹង Galaxy S8/S8+ ដែរ។
Samsung បានបញ្ចេញវីដេអូបង្ហាញអំពីមុខងារ Emoji 3D សម្រាប់ត្រកូល Galaxy S9 ហើយបុគ្គលដែលបានចាប់កាន់ស្មាតហ្វូនថ្មីនេះ បានបញ្ជាក់ថាមុខងារនេះពិតជាមានមែន។ ដំណើរការមុខងារនេះគឺដំបូងឡើងអ្នកប្រើប្រាស់ត្រូវថតរូបមុខរបស់ពួកគេ ដើម្បីយកទៅបម្លែងជារូបតុក្កតា។ ក្រោយពីរូបតុក្កតាបានបង្កើតរួចហើយ គេអាចប្រើវាដើម្បីធ្វើជា Sticker និងរូបភាព GIF ដែលអាចយកទៅប្រើលើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គម និង កម្មវិធីផ្ញើសារបាន។ ស្ដាប់មើលទៅពិតជាពិសេសជាងមុខងារ Animoji លើ iPhone X។
ចំពោះមុខងារថតវីដេអូបែប Super Slow-Mo (វីដេអូសកម្មភាពយឺតបំផុត) ដែលល្បីៗថានឹងមាន ក៏បង្ហាញខ្លួនលើ Galaxy S9/S9+ ដែរ ដោយអាចថតវីដេអូនៅល្បឿន ៩៦០ ប្លង់/វិនាទី។ យ៉ាងណាក្ដីមិនមានព័ត៌មានអំពីកម្រិត Resolution នៃវីដេអូនោះទេ។
មុខងារគួរចាប់អារម្មណ៍មួយទៀតគឺ Live Clock Screen។ វីដេអូដែលមានប្រវែង ៧ វិនាទីនឹងចាប់ផ្ដើមចាក់ដោយស្វ័យប្រវត្តិនៅពេលអេក្រង់ចាប់ផ្ដើមភ្លឺ។ មានការយល់ឃើញថាមុខងារនេះច្បាស់ជាស៊ីថ្មីខ្លាំង ប៉ុន្តែប្រភពខាងលើអះអាងថាមុខងារនេះមិនស៊ីថ្មីដូចការគិតឡើយ។
ចចាមអារ៉ាមអំពីរន្ធបំពងសំឡេងបែប Stereo លើ Galaxy S9/S9+ ក៏ត្រូវបានបញ្ជាក់ដែរ។ Galaxy S9/S9+ មានបំពាក់ដោយរន្ធបំពងសំឡេងបែប Stereo ជាបច្ចេកវិទ្យារបស់ AKG ដោយអាចបញ្ចេញសំឡេងពីរោះរណ្ដំ។
ចំពោះតម្លៃវិញមិនមានមានប្រភពណាអាចបញ្ជាក់ជាផ្លូវការនៅឡើយទេ។ តាមរយៈការលេចចេញដំណឹងច្បាស់ៗបែបនេះ នៅថ្ងៃទី ២៥ ខែកុម្ភៈ Samsung ប្រហែលជាមិនមានភាពភ្ញាក់ផ្អើលអ្វីច្រើនផ្ដល់ដល់ទស្សនិកជននោះទេ៕