មកដឹងតម្លៃកាត់សក់របស់​ស្តេចប្រ៊ុយណេ!

  • 2018-02-23 07:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ស៊ុលតង់​នៃ​ព្រះរាជាណាចក្រ​ប្រ៊ុយណេ ព្រះអង្គ Haji Hassanal Bolkiah គឺ​ជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។

ប្រភព​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​របស់​ព្រះ​អង្គ បាន​មក​ពី​រ៉ែ​ប្រេង​ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​មាន​ព្រះរាជ​ទ្រព្យ​សរុប ២៥ ពាន់​លាន​ដុល្លារ។

បើ​យោង​តាម​គេហទំព័រ The Richest ស្ដេច​ស៊ុលតង់​នៃ​ប្រទេស​តូច​ជាង​គេ​ទី២ នៅ​អាស៊ាន មាន​រថយន្ត​លំដាប់​ថ្លៃៗ​គ្រប់​ប្រភេទ​ដូចជា Rolls Royce, Mercedes-Benz, Ferrari, Lamborghini, BMW និង​ម៉ាក​ល្បីៗ​ផ្សេង​ទៀត សរុប​ប្រមាណ ៧ ពាន់​គ្រឿង។ រថយន្ត​ដែល​ថ្លៃ​ជាង​គេ គឺ Rolls Royce ស្រោប​មាស​ដែល​មាន​តម្លៃ ១៤ លាន​ដុល្លារ ថ្លៃ​ជាង​គេ​បំផុត​លើ​ពិភពលោក។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ ស្ដេច​ស៊ុលតង់​អង្គ​នេះ​តែង​តែ​ចំណាយ​ប្រាក់​ជា​ច្រើន រហូត​ដល់ ២៤ ០០០ ដុល្លារ រាល់​ពេល​កាត់​ព្រះ​កេសា (សក់) ម្ដងៗ។

លើស​ពី​នេះ​ទៅ​ទៀត ដោយសារតែ​ជាង​កាត់​សក់​រស់​នៅ​ទីក្រុង London ហើយ​ទ្រង់​មិន​ចង់​ឲ្យ​គេ​ជិះ​យន្តហោះ​មក​កាត់​​ព្រះ​កេសា​ឲ្យ​ទ្រង់ លាយឡំ​ជាមួយ​អ្នកដំណើរ​ដទៃ ដូច្នេះ​ទ្រង់​តែង​ចំណាយ​ប្រាក់ ១៨ ០០០ ដុល្លារ​បន្ថែម សម្រាប់​ថ្លៃ​ជួល​យន្តហោះ​ឯកជន​ប្រណីត​ ដល់​ជាង​កាត់​សក់​នោះ​ទៀត​ផង៕

ចុចអាន៖

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សេង ឡុង