បាត់អ្នកចាំទីដៃស្អិត Barthez យូរ តាមពិតសំងំចាប់អាជីពថ្មីសោះ!
- 2018-02-23 08:06:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់អ្នកចាំទីដៃស្អិត Barthez យូរ តាមពិតសំងំចាប់អាជីពថ្មីសោះ!
ចន្លោះមិនឃើញ
បើមិនរំឭកក្នុងពិភពបាល់ទាត់បច្ចុប្បន្នស្ទើរតែលែងឭឈ្មោះម្ចាស់ជ័យលាភី World Cup ជាមួយបារាំង១៩៩៨ អ្នកចាំទី Fabien Barthez បាត់ទៅហើយ។ យ៉ាងនេះក្ដី ត្បិតតែចេញឆ្ងាយពីពិភពបាល់ទាត់ Barthez បានស្រវាទៅចាប់អាជីពក្នុងប្រភេទកីឡាគ្រោះថ្នាក់ប្រណាំងឡាន។
អំឡុងចន្លោះឆ្នាំ១៩៩០Barthez ជាអ្នកចាំទីលេចធ្លោមួយរួបដោយធ្លាប់លើកពាន Champions League ជាមួយ Marseille ម្ដង Ligue 1 ពីរដងជាមួយ Monaco និង Premier League ២ដងជាមួយ Man Utd។ អ្វីដែលចំណុចជោគជ័យក្នុងអាជីពបុរសវ័យ៤៦ឆ្នាំ បានរួមចំណែកជួយមាន់គកបារាំងលើកពាន World Cup ឆ្នាំ១៩៩៨ និង EURO ឆ្នាំ២០០០។
ឆ្នាំ២០០៧ បុរសមិនដែលមានសក់រូបនេះបានសម្រេចចូលនិវត្តន៍ពីបាល់ទាត់ ជាមួយក្លឹបចុងក្រោយ Nantes។ លុះដល់ឆ្នាំ២០០៨ ក្នុងវ័យ៣៦ឆ្នាំ Barthez សម្របខ្លួនប្រលូកក្នុងកីឡាប្រណាំងរថយន្ត ដោយបានចូលរួមក្នុងកម្មវិធី Caterham Sigma Cup France។ ២ឆ្នាំបន្ទាប់គេក៏បានចូលលេងក្នុងកម្មវិធីមួយទៀតឈ្មោះថា FFSA GT Championship ដែលរៀបចំនៅទីលាន Dijon-Prenois ប្រទេសបារាំង។
Barthez កាន់តែបង្ហាញខ្លួនលេចធ្លោក្នុងអាជីពប្រណាំងរថយន្តអាជីព បន្ទាប់ឈ្នះជើងឯកក្នុងកម្មវិធី French GT Champion ជាមួយកីឡាករ Morgan Moullin-Traffort នាឆ្នាំ២០១៣។ នៅឆ្នាំបន្ទាប់ អតីតអ្នកចាំទីដដែលបាន ចូលប្រណាំងកម្មវិធីធំមួយទៀត 24 Hours of Le Mans តែបានត្រឹមណាត់ថ្នាក់ទី២៩ប៉ុណ្ណោះ។ ក្នុងឆ្នាំ២០១៧ កន្លងទៅ Barthez នៅបន្តចូលរួមកម្មវិធីធំ២រួមមាន European Le Mans Seriesនិង 24 Hours of Le Mans ។
តាមការសាកសួរ Barthez ចាប់អារម្មណ៍នឹងអាជីពជាអ្នកប្រណាំងរថយន្តតាំងពីនៅលេងបាល់ទាត់ ព្រោះចង់ចង់អារម្មណ៍ពេលអង្គុយក្នុងរថយន្តជាយ៉ាងម៉េច។ អំឡុងពេលជ្រាមចូលក្នុងអាជីពលើដងផ្លូវ ក្នុងឆ្នាំ២០១០ Barthez ក៏ធ្លាប់ត្រូវជម្រើសជាគ្រូចាំទីរបស់ជម្រើសជាតិផងដែរ៕