ក្រុមហ៊ុន​ធំៗ​លែង​បារម្ភ​រឿង​គេ Hack បើ​ប្រើ​កម្មវិធី​ការពារ​មួយ​នេះ

  • 2018-02-24 06:32:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ប្រព័ន្ធ​សុវត្ថិភាព​ទិន្នន័យ​នៅ​កម្ពុជា​បច្ចប្បន្ន ក្រុមហ៊ុន​ផ្តល់​ដំណោះ​ស្រាយ​ព័ត៌មានវិទ្យា Trust Global Service បាន​នាំ​ចូល​នូវ​បច្ចេកវិទ្យា​ថ្មីបំផុតមួយ គឺ Cisco Stealthwatch ដែល​អាច​ធានា​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ Network បាន​ដល់​ ៩០%​​។

ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ក្នុង​សិក្ខាសាលា​ស្តី​អំពី​អត្ថប្រយោជន៍​​ និង​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ការពារ​ទំនើប​ថ្មី​​នេះ ដែល​រៀប​ចំ​ឡើង​ដោ​យ Trust Global Service នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាល​ពី​ព្រឹក​ម្សិលមិញ​។

លោក ឡុង ឈុនហួរ ប្រធាន​ប្រតិបត្តិ​ទីផ្សារ Cisco នៅ​កម្ពុជា បាន​ពន្យល់ថា​៖ « ​ Firewall ឬ​កម្ម​វិធី​ភាគ​ច្រើន​បាន​ត្រឹម​ជា​សន្តិសុខ​ការពារ​មុខ​ផ្ទះ​ប៉ុណ្ណោះ តែ Cisco Stealthwatch ចូល​ជ្រៅ​ដល់​ក្នុង​ប្រព័ន្ធ Network ដែល​ប្រៀប​ដូចជា​កាមេរ៉ា​ក្នុង​ផ្ទះ អាច​ដឹង​រាល់​ដំណើរការ​ទិន្នន័យ​ទាំង​អស់ ហើយ​នឹង​បញ្ជូន​ព័ត៌មាន​ដល់​កម្មវិធី​មួយ​ទៀត​គឺ Cisco ISE បើ​សិន​មាន​ទិន្នន័យ​ណាមួយ​ខុស​ប្រក្រតី»។

លោកបន្តថា៖ "សម្រាប់​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ប្រព័ន្ធ Cisco Stealthwatch យើង​អាច​ធានា​សុវត្ថិភាព​ដល់​លើ ៩០% ឯណោះ ហើយ​ក៏​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​ណា​អាច​ធានា​បាន​ដល់ ១០០% នោះ​ដែរ"។

បើ​តាម​ការ​បញ្ជាក់​ពី Trust Global Service កម្មវិធី​បែប Stealthwatch មិន​មាន​ច្រើន​ទេ​លើ​ពិភព​លោក ហើយ​ក៏​ទើប​នឹង​មាន​នៅ​កម្ពុជា​ផង​ដែរ។

Trust Global Service Co., Ltd ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ដំណោះស្រាយ​បញ្ហា និង​បណ្ដាញ​ព័ត៌មានវិទ្យា​ក្នុង​ស្រុក​ល្បី​ឈ្មោះ​មួយ បង្កើតឡើងក្នុងឆ្នាំ ២០០៨ ដែល​ធ្លាប់​ផ្ដល់​សេវា​ដល់​ក្រុមហ៊ុន​ល្បី​ធំៗ​ជាច្រើន​នៅ​កម្ពុជា ដូចជា Lucky Group ធនាគារ​អេស៊ីលីដា Bank of China ស្ថាបនា និង​ផ្សារ​ទំនើប​អ៊ីអន៕

អត្ថបទ៖​ វិទូ

អត្ថបទពេញនិយម