Facebook ថែមមុខងារ 3D អ្នកលក់ទំនិញ ដឹងតែត្រូវចិត្ត
- 2018-02-24 07:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ថែមមុខងារ 3D អ្នកលក់ទំនិញ ដឹងតែត្រូវចិត្ត
ចន្លោះមិនឃើញ
Facebook បានដាក់ឲ្យប្រើប្រាស់សាកល្បងមុខងារថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះរូបភាពបែប 3D។ មុខងារនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់អ្នកនិយមលក់ទំនិញតាម Facebook។
ឧបករណ៍ដែលអាចផលិតរូបភាពបែបនេះបាននាពេលបច្ចុប្បន្ន មានតែស្មាតហ្វូនរបស់ Sony ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ និងប្រើកម្មវិធី 3D Creator App។ គួរដឹងថារូបភាពប្រភេទ 3D នេះអាចមើលបានទាំងនៅលើកុំព្យូទ័រ និងនៅលើស្មាតហ្វូនធម្មតា លើកលែងតែកម្មវិធី Facebook Lite ដែលមិនទ្រាំទ្រនឹងមុខងារនេះ។
មានម៉ាកល្បីៗជាច្រើនចាប់ផ្ដើមបង្ហាញផលិតរបស់ខ្លួនជាប្រភេទ 3D ក្នុងនោះរួមមាន LEGO, Jurassic World និង Clash of Clans ជាដើម៕