Intel ប្រកាស​ក្ដែងៗ​​ បន្តិច​ទៀត​កុំព្យូទ័រ​​បំពាក់​បច្ចេកវិទ្យា 5G នឹង​បង្ហាញ​ខ្លួន​ហើយ!

  • 2018-02-25 08:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Intel បាន​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៣​កុម្ភៈ​​ថា កុំព្យូទ័រ​យួរ​ដៃដែល​មាន​សមត្ថភាព​ដើរ​ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត 5G អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​ខាង​មុខ។

ម៉ូឌឹម XMM 8000 របស់ Intel

ម៉ូឌឹម XMM 8000 របស់ Intel ដែល​មាន​ភ្ជាប់​បច្ចេកវិទ្យា 5G នឹង​ត្រូវ​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​សហការ​មួយ​ចំនួន​ដូចជា Dell, HP, Lenovo និង Microsoft ជា​ដើម។ Intel ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្លួន​ប្រហែល​ជា​អាច​ធ្វើ​បទ​បង្ហាញ​ខ្លះៗ​អំពី​បច្ចេកវិទ្យា 5G នេះ​ជា​សាធារណៈ នៅ​ក្នុង​ព្រឹត្តិការណ៍ MWC នា​សប្ដាហ៍​ក្រោយ (២៦​កុម្ភៈ - ០១​មីនា)។

5G នឹង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ថ្ងៃ​អនាគត ដោយសារ​តែ​ល្បឿន​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​កាន់តែ​មាន​​ភាព​រហ័ស និង​រលូន​ជាង​មុន។ កុំព្យូទ័រ​ដែល​ដំណើរការ 5G នឹង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា VR យ៉ាង​រលូន​ល្អ អាច​ដោនឡូត​ឯកសារ​ទំហំ​ធំៗ​ក្នុង​រយៈពេល​ដ៏​ខ្លី និង​មើល​វីដេអូ​កម្រិត 4K មិន​ទាក់ ជា​ដើម។

Intel មិនមែន​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​កំពុង​ឆក់​យក​ឱកាស​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​លើ​វិស័យ 5G ឡើយ ដោយ​កាល​ពី​ដើម​សប្ដាហ៍​នេះ AT&T ក៏​បាន​ប្រកាស​ក្ដែងៗ​ផង​ដែរ​ថា ក្រុមហ៊ុន​នឹង​បញ្ចេញ​អ៊ីនធឺណិត 5G ឲ្យ​ប្រើ មុន​ដំបូង​គេ នៅ​សហរដ្ឋ​អាមេរិក។ នៅ​ចុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន AT&T នឹង​សាកល្បង​ដំណើរការ 5G នៅ​ក្នុង​ទីក្រុង​ចំនួន ៣ នៅ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Kley Kley   ប្រែសម្រួល៖ ឈាង​

អត្ថបទពេញនិយម