Inter KPC​ ខ្លាំង​មែន​ ការពារ​តំណែង​ជើង​ឯក​មណ្ឌល​កំពង់ចាម​បាន​​ជា​លើក​ទី៤​

  • 2018-02-25 12:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​អ្វី​ដែល​ប្រធាន​ក្រុម​ Inter KPC​ បាន​ប្រាប់​មុន​ការ​ប្រកួត​ក្នុង​មណ្ឌល​កំពង់ចាម​នេះ​ម្ល៉េះ​ថា នឹងអាច​ការពារ​តំណែង​ជើង​ឯក​បាន​ជា​លើក​ទី៤​ ម្ដង​ទៀត​ក្នុង​ឆ្នាំ​ ២០១៨​នេះ។​ ក្រុម​ខ្លាំង​នៅ​ប្រចាំ​ខេត្ត​កំពង់ចាម​មួយ​នេះ​ ពិត​ជា​ធ្វើ​បាន​ល្អ​ទាំង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​វគ្គ​ផ្ដាច់​ ដោយ​លត់ដៃ​គូ ៥-១​ និង​ ៦-១​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

សម្រាប់​ក្រុម​លេខ១​ បាន​ទឹក​ប្រាក់​ ១៥០០​ដុល្លារ​ លេខ២​ បាន​ទឹក​ប្រាក់​ ១០០០​ដុល្លារ​ លេខ៣​ បាន​ទឹកប្រាក់​៥០០​ដុល្លារ​ និង​លេខ៤​ បាន​ទឹក​ប្រាក់​ ២០០​ដុល្លារ​។ ចំណែក​លេខ៥​ និង​ ៦​ បាន​សិទ្ធិ​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ។​

ខាង​ក្រោម​នេះ​ចំណាត់​ថ្នាក់​ក្រុម​ទាំង​៦​

  • លេខ១​ ក្រុម​ Inter KPC

  • លេខ២​ ក្រុម​ សុវណ្ណភូមិ​ Hotel FC

  • លេខ៣​ ក្រុម​ Justic​

  • លេខ៤​ ក្រុម​ Member Fox​

  • លេខ៥​ ក្រុម​ កុកស​

  • លេខ៦​ ក្រុម​ Family​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី