សង្គ្រាម Top 4: Man Utd ផ្តួល Chelsea, Spurs ស៊ី Crystal ចុងម៉ោង

  • 2018-02-26 00:08:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បានឈ្នះ Chelsea ក្នុងប្រកួតដ៏សំខាន់របស់ Premier League ដើម្បីឡើងទៅតំណែងលេខ២វិញនៅក្នុងតារាង។

ជំនួបនៅកីឡដ្ឋាន Old Trafford កាលពីយប់មិញ Chelsea បង្កើតឱកាស ១គ្រាប់មុននៅនាទី ៣២ ជាការទាត់របស់ Willian។ នាំមុខមិនបានប៉ុន្មានផង United តាមស្មើបានវិញនៅនាទី៣៩ស៊ុតបញ្ចូលទីដោយ Romelu Lukaku។

ចូលដល់វគ្គទីពីរ លោក Jose Mourinho បានប្ដូរ Martial ចេញដាក់ជំនួសវិញដោយ Jesse Lingard នៅនាទី៦៤។ Lingard នេះហើយបានក្លាយជាវីរបុរសក្រោយរកគ្រាប់ឲ្យ United ឈ្នះការប្រកួតនៅនាទី ៧៥។

មួយគូទៀត Tottenham Hotspur បានយកឈ្នះ Crystal Palace ១ ទល់នឹង០នៅចុងម៉ោង ក្រោយ Harry Kane តែតបញ្ចូលទីនាទី ៨៨។ បន្ទាប់ពីបាន៣ពិន្ទុ Spurs ឡើងទៅលេខ៤ ស្របពេល Chelsea ខ្ទាតដល់លេខ៥៕

ប្រភព៖ The Sun   អត្ថបទ៖ វីរ័ត្ន

អត្ថបទថ្មី