Huawei P20/P20 Plus បង្អួត​ក្បាល​ឆក​ ក្នុង​រូប​លេច​ធ្លាយ​ថ្មី​

  • 2018-02-26 03:30:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្រប​ពេល​ដែល​ Galaxy S9/S9+ នឹង​​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​ MWC ឆ្នាំ​នេះ​ Huawei ឯណោះ​វិញ​បាន​សម្រេច​ថា​នឹង​​រំលង​កម្មវិធី​នេះ​ចោល​ ដោយ​នឹង​ធ្វើ​កម្មវិធី​ប្រកាស​ស្មាតហ្វូន​ត្រកូល​ P ថ្មី​ នៅ​​ថ្ងៃ​ទី​ ២៧ ខែ​មីនា​ខាង​មុខ។

នៅ​សល់​ពេល​យូរ​ទៀត​ដែល​​ P20/P20 Plus នឹង​បង្ហាញ​ខ្លួន​ ប៉ុន្តែ​​រូបភាព​ថ្មី​បំផុត​មួយ​បាន​លេច​ធ្លាយ​ឡើង​ ដែល​បង្ហាញ​ពី​ផ្ទៃ​អេក្រង់​របស់​ស្មាតហ្វូន​ទាំង​ពីរ ​ដោយ​មាន​​​​​ស្នាម​ឆែប​តូច​មួយ​នៅ​ខាង​លើ​នៃ​អេក្រង់។

មើល​លើ​រូបភាព​ គេ​ដឹង​ថា​ទ្រនាប់​ស្កេន​ម្រាម​ដៃ​របស់​ P20 ស្ថិត​នៅ​ផ្នែក​ខាង​មុខ​ និង P20 Plus ​យក​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ដាក់​នៅ​ខាង​ក្រោយ​ ដើម្បី​ធ្វើ​ឲ្យ​គែម​អេក្រង់​ខាង​ក្រោម​កាន់​តែ​តូច។

ជុំវិញ​ត្រកូល​ P ស៊េរី​ថ្មី​នេះ គេ​ជឿ​ជាក់​ច្បាស់​ថា​ម៉ូដែល​ P20 Plus នឹង​មាន​កាមេរ៉ា​​ខាង​ក្រោយ​ដល់​ទៅ​ ៣ គ្រាប់ ដែល​មិន​ច្បាស់​ថា​មាន​ដំណើរ​ការ​បែប​ណា​ ហើយ​ស្មាតហ្វូន​ទាំង​ពីរ​នឹង​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Kirin 970 ដែល​ផលិត​ដោយ​ Huawei ផ្ទាល់៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី